ជិះម៉ូតូលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តធុនធំកំពុងបើកឆ្លងផ្លូវ បាន……

0
347

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើកម៉ូតូបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តធុនធំកំពុងបើកឆ្លងស្តុបពីចហៀងពេញទំហឹងបណ្ដាលឲម៉ូតូខ្ទៀតចូលក្រោមរថយន្តកិនអូសជិត១០ម៉ែត្រ ឯម្ចាស់រងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងនេះ​ បានកើតឡើងនៅវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ កែងនិងផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតហុងដាឌ្រីមសង់០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1Y-3869 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើតយ៉ាងលឿន ដោយមកដល់ស្ទុបមិនបន្ថយល្បឿននោះទេ ក៏បានជ្រុលទៅបុករថយន្តធុនធំក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-2852 បានបើកឆ្លងស្ដុប ទិសដៅពីជើងទៅត្បូង​ យ៉ាងពេញទំហឹងបណ្ដាលឲ្យម៉ូតូខ្ទៀតចូលក្រោមរថយន្តកិនអូសជិត១០ម៉ែត្រ ចំណែកម្ចាស់ម៉ូតូបានរងរបួសបែកក្បាលនិងបាក់ភ្លៅ ត្រូវរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុនិងទាក់ទងទៅជំនាញមកវាស់វែងយករថយន្តនិងម៉ូតូទៅការិយាល័យចរាចរណ៍ស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕


LEAVE A REPLY

Please enter your comment!
Please enter your name here