មណ្ឌលគិរី ៖ ផ្ទះឈើប្រក់ស័ង្កសីទំហំ៥គុណ៧ម៉ែត្រ ត្រូវបានផ្តល់ជួនស្ត្រីមេម៉ាយក្រខ្សត់ម្នាក់ ពីសំណាក់សប្បុរសជនក្រោមការដឹកនាំពីអភិបាលស្រុកកែវ
សីមាលោកនួនសារ៉ន។
ផ្ទះឈើសង់ផុតដីកម្ពស់ជាង១ម៉ែត្រ ប្រក់ដំបូលស័ង្កសីនេះមិនទាន់ដឹងពីតម្លៃពិតប្រាកដនៅឡើយគ្រាដែលក្រុមជាងកំពុងសាងសង់មិនទាន់បញ្ចប់។ ហើយផ្ទះនេះធ្វើឡើងផ្តល់ជួនស្រ្តីមេម៉ាយទីទាល់ក្រម្នាក់ឈ្មោះនៅ ម៉ុន អាយុ៦៦ឆ្នាំ រស់នៅចំណុភូមិថ្មី ភូមិស្រែព្រះឃុំស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ស្រ្តីវ័យចំណាស់ខាងលើបានសម្តែងក្តីរំភើបរកអ្វីប្រៀបផ្ទឹមមិនបាននូវទឹកចិត្ត អាណិតអាសូរពីសំណាក់អភិបាលស្រុកកែវសីមាទើបនិងចូលកាន់ដំណែងជិត១ឆ្នាំនេះ។
លោកអភិបាលស្រុក នួន សារ៉ន ថ្លែងថាដោយសម្លឹងឃើញពីការលំបាករបស់បងស្រីក្នុងជីវរស់នៅសព្វថ្ងៃ លោកបានរៃអង្គាសពីសប្បុរសជន និងមន្ត្រីរាជការក្នុងមូលដ្ឋាន ដើម្បីសង់ផ្ទះឱ្យគាត់តែម្តង។ ហើយការសាងសង់នេះ នៅមិនទាន់បញ្ចប់ដូចនេះនៅមិនទាន់ដឹងអំពីការចំណាយនោះទេ ៕