សមត្ថកិច្ច បានចុះអន្តរាគមន៍ចំពោះអាជីវករមួយកន្លែង ដែលមិនព្រមទទួលយកប្រាក់១ ដុល្លារ ២ដុល្លារ និង៥ដុល្លារ

0
399

មណ្ឌលគិរី៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះអន្តរាគមន៍ចំពោះអាជីវករ ដែលមិនព្រមទទួលយកប្រាក់ដុល្លាក្រដាស​១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរីបានបំភ្លឺថា ដើម្បីឆ្លើយតបពត៌មានដែលបានបង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមថា នៅសាខាលក់ផលិតផលឡុងបូរ៉ាបណ្ឌិតសេដ្ឋី នៅសាខាមណ្ឌលគិរី នៅចំណុចក្បែរមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅភូមិចំបក់សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ លក់ដូរមិនយកប្រាក់ដុល្លារក្រដាស ១ដុល្លា ២ដុល្លា និង ៥ដុល្លា កាលពីព្រឹកថ្ងៃទី២ ខែមិថុនានោះ កម្លាំងនគរបាលបានចុះដល់គោលដៅសួរនាំ រកឃើញថាជាពត៌មាន​ពិតមែន។

ក្រោយការសាកសួរបានអោយដឹងថាមូលហេតុ​ដែលគាត់មិនទទួលយកព្រោះតែ គាត់បានយកក្រដាសប្រាក់ប្រភេទរាយ នេះទៅទិញទំនិញ​នៅផ្សារសែនមនោរម្យក៏គេមិនទទួលយកដែរ ដូច្នេះហើយទើបបានជាគាត់មិនយកដែរទៅ។

សមត្ថកិច្ចបានណែនាំអោយចាយធម្មតាវិញតាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាបន្តល្មើស និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here