ប៉ូលីសបំបែកហ្វូងអ្នកចូលរួមកម្មវិធីសិច ក្នុងនោះមានខ្មែរផងដែរ

0
352

ប្រទេសថៃ៖ ប៉ូលិសថៃបាន​ចុះ​បំបែកហ្វូងពិធី​ជប់លៀង​សិច នៅ​សណ្ឋាគារ ឈ្មោះ Ban Tulip នៅ​តំបន់ Phra Tamnak ក្រុងប៉ាតាយ៉ា កាលពី​ថ្ងៃ​សៅរ៍​​សប្ដាហ៍​មុន សកម្មភាពបង្រ្កាបជាចង្កូមនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទាំងអស់គ្មានរត់រួចជនណាម្នាក់នោះទេ ហើយបាន​ឃាត់​ខ្លួន​ជនបរទេសសរុប ២៥​នាក់ (ប្រុស ១១នាក់ និង​ស្ត្រី ១៤​នាក់) ក្នុងនោះរួម​មានជនជាតិ អាមេរិក កាណាដា ចិន ម៉ាឡេស៊ី សិង្ហបុរី អាល្លឺម៉ង់ ថៃ ឥណ្ឌា និង​អ៊ុយក្រែន​ និងចុងក្រោយមានជនជាតិខ្មែរផងដែរ ប៉ុន្តែមិនត្រូវបានប៉ូលីសបង្ហាញអត្ថញ្ញាណនៅឡើយទេ​។

ប៉ូលិស​បានបានអោយដឹងថា ទីតាំង​ខាងលើ​បាន​រៀបចំ​ពិធី​ជប់​លៀង​សិច​ខុស​ច្បាប់នៅក្នុងសណ្ឋាគារ​នេះ ហើយម្ចាស់​សណ្ឋាគារជា​ជនជាតិ​ចិន ឈ្មោះ Xeng-Chai Yang វ័យ៥៣​ឆ្នាំ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​បើក​សណ្ឋាគារ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ។

គួររំលឹកផងដែរថា ទេសចរភាគច្រើនដែលទៅលេងប្រទេសថៃ គឺតែងតែស្វែងរកសេវាកម្មសិច ហើយដូចជាកម្មវិធីជប់លៀងនេះជាដើមការចុះឈ្មោះក្នុងម្នាក់ ប្រមាណ ១៥០០ បាត ប្រហែលនិង ៥០ដុល្លាអាមេរិក៕

ប្រភព ៖ Bangkok Post

ដោយ ៖ Sing ly

LEAVE A REPLY

Please enter your comment!
Please enter your name here