ពត៍មានអន្តរជាតិ ៖ កន្លងទៅប៉ុន្មានម៉ោងមុននេះ កូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងបញ្ឃប់ការផ្សព្វផ្សាយឃោសនា រកសំលេងឆ្នោតនៅតាមតំបន់ព្រំដែនរបស់ខ្លួននៅភាគខាងជើងដើម្បីសម្របសម្រួលជាមួយបរិយាកាសសន្តិភាពបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសកម្មវិធីនុយក្លែអ៊ែរនិងគ្រាប់កាំភ្លើងរបស់ខ្លួននៅមុនកិច្ចប្រជុំកំពូលអន្តរកូរ៉េដ៏កម្រមួយនៅសប្តាហ៍នេះ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយើងសង្ឃឹមថាការសម្រេចចិត្តនេះនឹងនាំឱ្យកូរ៉េទាំងពីរបញ្ឈប់ការរិះគន់និងឃោសនាប្រឆាំងទៅវិញទៅមកហើយនឹងរួមចំណែកដល់ការបង្កើតសន្តិភាពនិងការចាប់ផ្តើមថ្មី។
កាលពីថ្ងៃសៅរ៍ទីក្រុងព្យុងយ៉ាងបានប្រកាសថាខ្លួនបានផ្អាកការធ្វើតេស្តនុយក្លេអ៊ែនិងមីស៊ីលបន្ថែមទៀតនិងលុបចោលកន្លែងសាកល្បងនុយក្លេអ៊ែររបស់ខ្លួនដើម្បីផ្តោតលើការបន្តកំណើនសេដ្ឋកិច្ច។ ចំណែកលោកប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានជួបជាមួយលោកគីមជុងអ៊ុនបានស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះប៉ុន្តែលោកបានសង្កត់ធ្ងន់ថាវាគឺជា “ផ្លូវដ៏វែងឆ្ងាយពីការសន្និដ្ឋាន” ហើយនឹងត្រូវមានសម្បទានច្រើនថែមទៀត ន័យនេះហាក់បញ្ជាក់ថាខ្លួននៅមានសិទ្ធគ្រប់គ្រាន់ និងក្តោបស្ថានការណ៍បានទាំងអស់ហើយ៕
ប្រែសំរួលដោយ ៖ Sing Ly
ប្រភព ៖ RT