អាមេរិកគំរាមចំៗ ទើបកូរ៉េខាងជើងយល់ព្រមដោយគ្មានលក្ខ័ណ

0
281

នៅលើពិភពលោកយើងនេះប្រទេសដែលក្អេងក្អាងជាងគេ ហើយហ៊ានគំរាមសង្គ្រាមជាមួយអាមេរិកគឺមានតែកូរ៉េខាងជើងមួយតែប៉ុណ្ណោះ។ ប្រទេសកុម្មុយនីសមួយនេះ បានពង្រីកខ្លួនក្លាយជារដ្ធនុយក្លែអ៊ែរ ក្រោយសង្គ្រាមលោកលើកទី២។ ចាប់តាំងពីឆ្នាំ​២០១១មកប្រទេសមួយមក ប្រទេសនេះបានបាញ់សាកអាវុធនុយក្លែអ៊ែរ ៦លើករួចមកហើយ ចំណែកអាវុធអីដ្រូសែនក៏បានបាញ់ជាច្រើនលើកដែរ ចំណែកឯការបាញ់កាំជ្រួចអន្តរទ្វីបវិញ ជិត២០ដងផងដែរ។

‘Maybe things will work out, maybe not’: Trump hedges bets on N. Korea

ការបាញ់សាកល្បងអាវុធប្រល័យលោកទាំងនេះ សុទ្ធតែទទួលរងការថ្កោលទោសជាខ្លាំងរបស់សហគមន៍អន្តរជាតិ ហើយទង្វើរនេះនាំអោយឧបទ្វីបកូរ៉េក្លាយជាកន្លែងរត់ប្រណាំងសព្វាវុធរវាងរបបក្រុងព្យុងយ៉ាងដែលផ្តាច់ការនិយមជាមួយនិងក្រុងវ៉ាស៊ីនតោន។

លទ្ធផល​រូបភាព​សម្រាប់ ប្រធានាធិបážáž¸ កូរ៉áŸážáž¶áž„ជើង គីម

អ្វីដែលមានការព្រួយបារម្មណ៍ក្នុងការផ្ទុះសង្រ្គាមនុយក្លែអ៊ែរនោះ គឺដោយសារក្រុងព្យុងយ៉ាងធ្វើសកម្មភាពកងទ័ពជាញឹកញ៉ាប់តាមព្រំដែនកូរ៉េខាងជើង ដែលជាសញ្ញាណផ្ទុះសង្គ្រាមប្រឆាំងនិងរបបក្រុងសេអ៊ូលដែលមានសហរដ្ធអាមេរិកនៅពីក្រោយ។ ទង្វើរនេះដែលនាំអោយអាមេរិក បង្កើតការធ្វើសមយុទ្ធយោធាជាញឹកញ៉ាប់ មិនតែប៉ុណ្ណោះអាមេរិកថែមទាំងបានរំកិលនាវាចំបាំងធំៗ ៣គ្រឿង អមដោយនាវាពិឃាត នាវាមុជទឹក បានទៅដល់ដែនទឹកសមុទ្រកូរ៉េរួចហើយ ដោយរងចាំធ្វើសង្គ្រាមប្រឆាំងកូរ៉េខាងជើងតែប៉ុណ្ណោះ អោយតែរបបក្រុងព្យុងយ៉ាងវាយប្រហារកោះ ហ្គូម របស់អាមេរិកមុនតែប៉ុណ្ណោះ។

លទ្ធផល​រូបភាព​សម្រាប់ ប្រធានាធិបážáž¸ កូរ៉áŸážáž¶áž„ជើង គីម សកម្មភាពយោធារបស់អាមេរិក គំរាមកូរ៉េខាងជើងខ្លាំងមែនទែនក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេេះ ជាពិសេសនៅចុងឆ្នាំ ២០១៧ នៅពេលស្ថានការណ៍សង្គ្រាមជិតខិតចូលមកដល់ស្រាប់តែរបបក្រុងព្យុងយ៉ាងយល់ព្រមអោយមានការជួបកំពូលរវាងប្រធានធិបតីទាំងពីរគឺលោក គីម ជុងអ៊ុន និង លោក ម៉ូន ជេអ៊ីន ដែលជាការរំពឹងថានិងធ្វើឡើងនៅថ្ងៃទី ២៧ ខែ មេសា​ ឆ្នាំ ២០១៨ ខាងមុខនេះ។

លទ្ធផល​រូបភាព​សម្រាប់ usa milytary

មិនតែប៉ុណ្ណោះ ក្រុងព្យុងយ៉ាងបានបើកភ្លើងខៀវ អោយប្រធាន CIA របស់អាមេរិក ជួបលោក គីម ជុងអ៊ុន ដែលជំនួបនេះបានធ្វើឡើងរួចទៅហើយ។ បន្ទាប់ពីជំនួបស្រាប់តែលោក ម៉ូន ជេអ៊ីន បានបង្ហើយកាលពីថ្ងៃទី ១៩ ខែមេសាអោយដឹងថា ៖ ជំនួបរបស់លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន និងធ្វើឡើងក្នុងចុងខែ ឧសភា ឬ ដើមខែមិថុនា ដែលកូរ៉េខាងជើងមិនបានដាក់លក្ខ័ណ្ណអ្វីនោះទែ សូម្បីដែលស្នើរអោយអាមេរិកដកកងទ័ពចេញពីកូរ៉េខាងត្បូងក៏គ្មានដែរ។

លទ្ធផល​រូបភាព​សម្រាប់ usa milytary

មិនតែប៉ុណ្ណោះលោកថារបបក្រុងព្យុងយ៉ាង ស្រាប់តែសន្យាថានិងបោះបង់ចោល និង រំលាយចោលកម្មវិធីអាវុធនុយក្លែអ៊ែរទៀតផង។ ជំហររបស់កូរ៉េខាងជើងដែលមើលទៅទន់ភ្លន់ខុសពីការរំពឹងទុកនោះ គឺពិតជាស្មានមិនខុសមែនថា សង្រ្គាមឬមិនសង្គ្រាមគឺអាស្រ័យលើរបបក្រុងព្យុងយ៉ាងខ្លួនឯងថា តើគួរបន្តផលិតអាវុធនុយក្លែអ៊ែរនេះទៀត ឬ ទំលាក់កម្មវិធីនេះចោល តែបំផុតរបបក្រុងព្យុងយ៉ាងជ្រើសរើសវិធីបញ្ជៀសសង្គ្រាម គឺជារឿងសំខាននិងជាអាយុជីវិតរបស់ជាតិ។

រូបភាពពាក់ពáŸáž“្ធ

ទោះជាបែបនេះក្តីអ្វីដែលធ្វើអោយរបបមួយនេះទន់ជង្គង់នៅជំពោះមុខអាមេរិក គឺជាកត្តាដាក់ទណ្ឌកម្មរបស់អាមេរិកមកកាន់ប្រទេសខ្លួនកាន់តែធ្ងន់ធ្ងរ ដែលជាហេតុធ្វើអោយរបបនេះស្លាប់មុនប្រយុទ្ធនេះ ហើយការទន់ជំហររបស់របបក្រុងព្យុងយ៉ាងនេះ អាចមកពីមេដឹកនាំចិនប្រាប់ដល់កូរ៉េខាងជើង បើពុំនោះទេអាចបណ្តាលអោយក្រុងព្យុងយ៉ាង និង ក្រុងប៉េកាំង ក្លាយជាជនរងគ្រោះនៃការដាក់ទណ្ឌកម្មនេះហើយស្រួលមិនស្រួលអាមេរិកឈ្នះសង្គ្រាមទៀត ដែលជាហេតុនាំអោយក្រុងប៉េកាំងអាម៉ាស់មុខជាខ្លាំង ហើយអាចរអិលធ្លាក់ពីប្រទេសមហាអំណាចទី២ផងដែរ ទំនងដោយសារហេតុនេះហើយទើបលោក ត្រាំ បានគំរាមថា បើគ្មានលទ្ធផលដែឡទាក់ទងដល់ការរំលាយកម្មវិធីអាវុធនុយក្លែអ៊ែរទេ លោកនិងដើរចេញពីតុចចារ ហើយងាកមករកទីតាំងធ្វើសង្គ្រាមវិញម្តង។

លទ្ធផល​រូបភាព​សម្រាប់ dunal trump

នេះហើយជាការដាក់លក្ខ័ណរបស់អាមេរិកដែលធ្វើអោយរបបក្រុងព្យុងយ៉ាងទទួលស្គាល់ឥទ្ធិពលអាមេរិក ហើយក៏បង្ហាញជំហរទន់ភ្លន់ភ្លាមតែម្តង តែអ្នកជំនាញយោធារបស់អាមេរិកបានគំរាមថា របបក្រុងព្យុងយ៉ាងអាចលែងល្បែងពីរក្នុងពេលតែមួយ ពោលគឺ ទន់ភ្លន់នៅពេលខ្លួនជិតដួល និងខ្លាំងក្លានៅពេលដែលខ្លួនស៊ីឆ្អែតមានកំលាំង៕

ប្រែសំរួលដោយ ៖ Sing Ly

ប្រភព ៖ Women Radio

LEAVE A REPLY

Please enter your comment!
Please enter your name here