ខេត្តកណ្ដាល៖ ( ដំណឹងបឋម ) នៅរសៀលម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៩ មេសា ២០១៨នេះ មានករណីហិង្សារមួយបានកើតឡើងដោយបុរសជាប្ដីម្នាក់បានកាប់សម្លាប់ប្រពន្ធខ្លួនឯងស្លាប់ក្នុងថ្លុកឈាមយ៉ាងអានោចអាធ័ម ដែលស្ថិតនៅចំនុចអនុវិទ្យាល័យកំពង់ចម្លង ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
បើតាមសេចក្តីរាយការណ៍ជាជំហានដំបូង របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ទន់ ស្រីណយ (ត្រូវជាប្រពន្ធ) អាយុ២០ឆ្នាំ ចំណែកជនសង្ស័យជាប្តីមានឈ្មោះ រ៉ា ឆៃរ៉ាត់ អាយុ២១ឆ្នាំ។
បន្ទាប់ពីសម្លាប់ប្រពន្ធរបស់ខ្លួនរួចមក បុរសជាប្តីចិត្តឆៅរូបនេះ បានបើកម៉ូតូរួចទៅលោតទឹកពីលើស្ពានអ្នកលឿនដើម្បីបញ្ចប់ជីវិតរបស់ខ្លួន។ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ស្វែងរកបុរសជាប្តីដែលលោតទឹកសម្លាប់ខ្លួននោះ និងថាភ្លាមៗគេមិនទាន់ដឹងពីមូលហេតុដែលនាំអោយមានសោកនាដកម្មនេះនៅឡើយ៕
ប្រភព៖ FB