ហួសចិត្តតែម្តង ! ស្ពានអាកាសផ្សារដីហុយត្រូវគេបុកប៉ារ៉ាស់ទៀតហេីយ

0
366

ភ្នំពេញ ៖ បទល្មើសចរាចរនៅប្រទេសកម្ពុជាសព្វថ្ងៃមួយភាគធំបង្ករមកពីកត្តាមនុស្ស ដោយពួកគេម្នាក់ៗមិនដែលគិតពីបញ្ហានានាដែលបំរុងនិងកើតមាននោះទេ ម្នាក់ៗប្រឹងណាស់ល្មើសល្បឿន បើកបរដោយមានជាស្រវឹង មិនចេះយោគយល់ ពិសេសមិនដែលបានគិតដល់ច្បាប់ដែលខាងរដ្ធសភា ក្រសួងពាក់ព័ន្ធ ក៏ដូចជារាជរដ្ធាភិបាលបានបង្កើតនិងផ្សព្វផ្សាយនោះទេ។ ជាក់ស្តែងជាថ្មី ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថានៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ស្ពានអាកាសផ្សារដីហុយ បានបើកឲ្យដំណើរការសាកល្បងជាបណ្តោះអាសន្ន ក៏មានរថយន្តក្រុងបើកឆ្លងកាត់លើស្ពាន បណ្ដាលឲ្យបាក់ធ្លាក់បារ៉ាស់ដែលមានស្លាកសញ្ញាហាមឃាត់។ យ៉ាងណាមិញបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែររួច នៅយប់ថ្ងៃទី១៧ មេសា នេះក៏មានព័ត៌មានជាបឋម មានករណីបើកឆ្លងកាត់ស្ពានអាកាសផ្សារដីហុយ ហើយក៏ប៉ះបារ៉ាស់នេះបានកើតឡើងជាថ្មី នៅវេលាម៉ោង ៩យប់ ថ្ងៃទី១៧ ខែមេសា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែររួច។ ធ្វើឲ្យមហាជនជាច្រើនសម្តែងការហួសចិត្ត រិះគន់ ស្តីបន្ទោសដល់តៃកុងរថយន្ត ដែលមិនមើលស្លាកសញ្ញាហាមរថយន្តក្រុងឆ្លងកាត់ ហេីយនៅតែល្មេីស។ មនុស្សជាអ្នកប្រព្រឹត្តិ មនុស្សជាអ្នកល្មើសកុំទៅបន្ទោសប៉ូលីស កុំទៅបន្ទោសរដ្ធាភិបាលគួរតែភ្ញាក់រលឹកឡើងគ្រប់ៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here