សិល្បះខ្មែរ ៖ ឆ្នាំ ២០១៨ នេះចាត់ទុកជាឆ្នាំមួយដែលមានភាពឧត្តុងឧត្តមជាខ្លាំងពោលគឺគ្រប់ទីកន្លែង គ្រប់បណ្តារខេត្តមានការរៀបចំជាសង្ក្រាន្ត ដើម្បីអបអរទទួលទេវតាឆ្នាំថ្មីដែលជាបុណ្យប្រពៃណីជាតិដ៏យូរលង់ណាស់មកហើយរបស់ខ្មែរយើង។
តែអ្វីដែលយើងចាប់អារម្មណ៍គឺសកម្មភាពរបស់តារាកំប្លែងដែលមានឈ្មោះបោះសម្លេង នាយ ពាក់មី ស្ថិតក្នុងថ្ងៃចូលឆ្នាំថ្មី នាយពាក់មី បាននាំក្រុមគ្រួសារទៅលេងស្រុកកំណើតរបស់ខ្លួនដោយក្ដីរីករាយ ពិសេសតារាកំប្លែងរូបនេះ ថែមទាំងបាននាំយកនូវបរិយាកាសរីករាយជូនបងប្អូន និងចាស់ៗ ក្នុងភូមិ ដោយបង្កើតជាល្បែងប្រជាប្រិយលេងកម្សាន្តជុំគ្នាទៀតផង។
តែអ្វីដែលគួរតែចាប់អារម្មណ៍នោះគឺ ក្នុងការលេងល្បែងប្រជាប្រិយនេះ មិនត្រឹមតែមានក្មេងៗ និងជំទង់ៗ ប៉ុណ្ណោះទេ តែសូម្បីតែចាស់ៗ ចំនាស់ណាក៏មកចូលរួមលេងកម្សាន្ត ធ្វើឲ្យប្លែកភ្នែកតែម្ដង។ តែទោះជាយ៉ាងណាក្ដី ការធ្វើបែបនេះកាន់តែញ៉ាំងឲ្យបរិយាកាសកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត សូមសរសើរនូវទឹកចិត្តនាយពាក់មី៕