ឈាមស្រែកស្បែកហៅពេលនេះឃាតករ​ដែលបានសម្លាប់​នារី​ម៉ាស្សា​ក្នុងផ្ទះ​ម្តុំ​ផ្សារ​ដើម​ថ្កូវ ត្រូវ​ចាប់ខ្លួន​បាន​ហើយ​…( មានវិដេអូ )

0
369

ភ្នំពេញ៖ ឈាមស្រែកស្បែកហៅពេលនេះឃាតករ​ដែលបានសម្លាប់​នារី​ម៉ាស្សា​ក្នុងផ្ទះ​ម្តុំ​ផ្សារ​ដើម​ថ្កូវ ត្រូវ​ចាប់ខ្លួន​បាន​ហើយ​នៅវេលា​ម៉ោង០១​រសៀល​​​ថ្ងៃ​ទី​១៨ ខែមេ​សា ឆ្នាំ២០១៨នេះ ដោយ​បាន​នាំខ្លួន​ទៅ​សាកសួរ​នៅ​អធិកា​ដ្ឋា​ន​ខណ្ឌ​ចំការមន ។


កាលពីម្សិលមិញនេះមានហេតុការណ៍​ដ៏រន្ធត់មួយបាន​កើតឡើង​ ដោយបង្ករឲ្យមានការ​ភ្ញាក់ផ្អើល​ឆោឡោជាខ្លាំង កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៨ ម្សិលមិញនេះ គឺនារី​ស្រស់ស្អាតម្នាក់​ត្រូវ​បាន​ជន​ដៃដល់​សម្លាប់​ នៅ​ក្នុងផ្ទះ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន។

ហើយនារី​រង​គ្រោះ ឈ្មោះ​សួង លី​ន​ណា អាយុ​៣១​ឆ្នាំ ជានា​រី​ម៉ាស្សា នៅ​ហាង​មួយ​កន្លែង​ក្បែរ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ និង​មានស្រុក​កំណើត​នៅ​ភូមិ​ភ្នំ​សំពៅ​ខាងកើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។ នារី​រង​គ្រោះជា​ស្ត្រី​មេម៉ាយ មានកូន​ប្រុស​តូច​ៗ២​នាក់ ដោយ​ម្នាក់​អាយុ​៥​ឆ្នាំ និង​ម្នាក់​ទៀត ទើបតែ​មាន​អាយុ​ជាង​២​ឆ្នាំ​ប៉ុណ្ណោះ។

ហើយចំណែកឯជនដៃដល់កំពុងនាំខ្លួន​ទៅ​សាកសួរ​នៅ​អធិកា​ដ្ឋា​ន​ខណ្ឌ​ចំការមន៕

សូមទស្សនាវិដេអូ

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here