ទីបំផុត ជនសង្ស័យដែលលោកឧកញ៉ាប្រកាសស្វែងរកចាប់ខ្លួនអស់ផ្លូវរត់ហើយ…(ចុចអានបន្ត)

0
295

មុខសញ្ញាដែលលោកឧកញ្ញ៉ា ម៉ុង ឬទ្ធី ប្រកាសដល់សមត្ថកិច្ចអោយជួយស្វែងរកនោះ ត្រូវបានកំលាំងជំនាញ ព្រ.ទរបស់អធិការក្រុងកំពតចាប់បានហើយ ។

កាលពីព្រឹកថ្ងៃទី ៣០ខែមិនា​ ឆ្នាំ២០១៨ នេះ មុខសញ្ញាដែលលោកឧកញ្ញ៉ា ម៉ុង ឬទ្ធី ប្រកាសដល់សមត្ថកិច្ចអោយជួយស្វែងរកនោះ ត្រូវបានកំលាំងជំនាញ ព្រ.ទរបស់អធិការក្រុងកំពតចាប់បានហើយ។ មុខសញ្ញាខាងលើនេះគឺបានលួចយកម៉ូតូពីក្រុមហ៊ុនរបស់លោកឧកញ្ញ៉ា ។ មុខសញ្ញ្ញាខាងលើនេះ ត្រូវបានលោកឧកញ្ញ៉ាអាណិតបានអោយចូលធ្វើការ ចូលធ្វើការមិនបានប៉ុន្មានផងក៏លួចម៉ូតូពីក្រុមហ៊ុនរបស់លោក ។

 

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០១៨ នេះ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ប្រកាសចាប់ជនដែលមានរូបដូចក្នុងរូបថតនេះមកផ្តន្ទាទោស ដោយឯកឧត្ដម បានសរសរនៅលើទំព័រផេកហ្វេកប៊ុករបស់លោកថា “ខ្ញុំជួយយកអាសាមនុស្សរាប់ម៉ឺននាក់មានជួបបញ្ហាបន្តិចបន្តួចតែមិនធ្ងន់ធ្ងរពេក។ ជាចុងក្រោយនេះមានក្មេងប្រុសម្នាក់ចេះតែឆាតមកសុំរកការងារធ្វើដោយសុំតែបាយហូប ស្នាក់នៅមិនយកប្រាក់ខែទេពេលនេះកំពុងតែដាច់បាយជិតស្លាប់ហើយ។ ដោយក្តីមេត្តាអាណិតអាសូរក៏សម្រេចចិត្តទទួលយកមកអោយចូលបំរើការងារខាងផ្នែកកសិកម្មនៅភ្នំសែនដីខេត្តកំពង់ស្ពឺដោយផ្តល់អាហារហូបចុកបីពេល ផ្ទះស្នាក់នៅ ប្រាក់150$មួយខែថែមទៀត

ប្រភព៖ ដែនជម្រក បេះដូង អភព្វ័

LEAVE A REPLY

Please enter your comment!
Please enter your name here