ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការ បង្ហាញមុខជាសាធារណៈ ក្រុមចោរលួចកាច់សោម៉ូតូដែលធ្វើសកម្មភាពឆ្លងខេត្ត នាមួយរយៈកន្លងទៅ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង …( មានវិដេអូ )

0
365

ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស ចោរកាច់សោរ ក ម៉ូតូ យ៉ាងសកម្មនៅក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ ដោយអនុវត្តន៍តាមការណែនាំ បញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ ជាក់ស្ដែង ថ្ងៃព្រហស្បតិ៍ ៦ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៦និង ៣០ នាទី នៅចំណុចក្រុមទី ១៨ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង លោកវរៈសេនីយ៍ត្រី ឈឿង គឹមសុង បានដឹកនាំ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីអំពើលួច ( ចោរកាច់សោរម៉ូតូ )  ១ករណី ឃាត់ខ្លួនបានជនសង្ស័យចំនួន៣ នាក់ ។


ទី១ឈ្មោះ ឡាំ បូរី ហៅ ពៅ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត ។
ទី២ឈ្មោះ ឡាំ សុភ័ក្រ ហៅឡុយភេទប្រុស អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោងស្រុកបន្ទាយមាស ខេត្តកំពត។
ទី៣ឈ្មោះភឹម ពៅ ភេទប្រុសអាយុ ៣៥ ឆ្នាំមានទីលំនៅភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែកខេត្តព្រៃវែង ។
?វត្ថុតាងដកហូតរួមមាន៖
– សោរម៉ូតូម៉ាកហុងដាចំនួន ៣
– សោរសម្រាប់កាច់សោរម៉ូតូចំនួន៧
– ដែករាងអក្សរ T សម្រាប់កាច់សោរម៉ូតូចំនួន 1
– សោរសម្រាប់ដោះស្លាកលេខចំនួន២
– គ្រាប់សម្រាប់កិបស្លាកលេខចំនួន៤ គ្រាប់
– ស្លាកលេខចំនួន ២ សន្លឹក
– រថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ ស ស៊េរីឆ្នាំ ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ ២O ០៩៨០


បច្ចុប្បន្នការិយាល័យជំនាញកុំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។

បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូ

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

LEAVE A REPLY

Please enter your comment!
Please enter your name here