រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនបុរស០២នាក់ដែលបានបន្លំខ្លួនប្រើប្រាស់ ស្ថាប័នកងយោធពលខេមរភូមិន្ទ និងប្រើប្រាស់ប្រាក់ដុល្លារក្លែងក្លាយព្រមទាំងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ ជនសង្ស័យទី១ឈ្មោះ ឡូត ហេង ហៅអាម៉េង ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅផ្ទះជួល សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ មុខរបរយោធាតែក្លែងបំន្លំ ( ម្ចាស់អាវុធ និងលុយដុល្លារក្លែងក្លាយ )
និងទី២ឈ្មោះ សន ប៊ុនថេង អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួលភូមិឃ្លាំង សង្កាត់ឬស្សីកែវ មុខរបរយោធា ក្លែងបន្លំ ( ជាអ្នកកាន់អាវុធ ) ។
ប្រភពសមត្ថកិច្ចមូលដ្ឋានដដែលបានបន្តទៀតថា ការឃាត់ខ្លួនពួកគេនៅវេលាម៉ោងប្រមាណ ១១៖៤៥នាទី យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ០៥ ក្រុមទី០៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណៈដែលកម្លាំងសមត្ថកិច្ចចំរុះ ចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។