ភ្នំពេញ ៖ បើតាមប្រភពបានបន្តថា នៅត្រឹមប្រហែល ម៉ោង១០:៣៥ នាទី ព្រឹកថ្ងៃ ទី១៩ ខែមីនា នេះ ការធ្វើត្រាប់របស់ឃាតករ ឈ្មោះសឿង សុខផេង ត្រូវបានបញ្ចប់ហើយ ស្ថិតក្នុងទីតាំងផ្ទះជួល ភូមិដីថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។
ក្នុងនោះ កម្លាំងបានរកឃើញវត្ថុតាងជាច្រើនដូចជា ខ្សែភ្លើង កំប៉ុងស្ព្រាយ លីអូនារីរងគ្រោះ និងកន្សែងពោះនៅក្នុងប្រឡាយមួយខាងក្រោយបន្ទប់ជួលកើតហេតុខាងលើនោះ ។
ហើយប្រភពរាយការណ៍បន្តទៀតថា ៖ កម្លាំងនគរបាលខេត្តកណ្តាល រួមជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក៏បានបញ្ជូនខ្លួនឃាតករទៅធ្វើត្រាប់បន្តនៅមួយកន្លែងទៀត ក្រោយពេលជននេះកាប់ចិញ្ច្រាំជនរងគ្រោះហើយយកសពញាត់ចូលក្នុងធុងទឹកកកធំមួយ យកទៅប្លុងចោលនៅក្បែរគល់ស្ពានព្រែករូង ទី២ ខាងលិច តាមបណ្តោយផ្លូវជាតិ លេខ៨ ក្នុង ភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ-general commissariat of national police