ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរនិងអំពើហឹង្សាដ៏កំរោលដែលបានកើតឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ដោយបានបុករះជាបន្តបន្ទាប់តាមដងផ្លូវ ចាប់ពីម្តុំទួលសង្កែ ខណ្ឌប្ញស្សីកែវ រហូតដល់ម្តុំមន្ទីរពេទ្យលោកសង្ឃទើបប្រជាពលរដ្ធបានស្ទាក់ចាប់និងប្រើហឹង្សាមកលើភាគីម្ចាស់រថយន្តយ៉ាងឃោឃៅត្រូវបាន ឯកឧត្ដមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ បញ្ជាអោយតាមចាប់ជនដៃដល់ប្រើហឹង្សារប៉ងសម្លាប់ លោកបណ្ឌិត ស៊ុយ សារ៉េតហើយ។
បើតាមប្រភពពីឯកឧត្ដមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ ដែលបានផ្តល់សំភាសន៍ដល់បណ្តាញសារពត៍មានបានអោយដឹងថា ៖ ករណីគ្រោះថ្នាក់នេះ អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរត់គេចពីកន្លែងកើតហេតុ គឺច្បាប់ជាអ្នកអនុវត្ត ប៉ុន្តែចំពោះអ្នកដែលវាយអ្នកបើកបរ ក៏ត្រូវតែទទួលទោសផងដែរ ព្រោះវាជាអំពើអសីលធម៌ក្នុងសង្គម និងមិនគួរឲ្យមានកើតឡើងក្នុងរូបភាពបែបនេះទៀត។ ក្នុងករណីនេះ យើងពិនិត្យឃើញថា ជាបទល្មើសជាក់ស្តែង ព្រោះវាជាបទល្មើសហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក៏មានស្ថានទម្ងន់ទោសផងដែរ ព្រោះបានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាក្រុម ។ ក្នុងករណីនេះដែរ ជនល្មើសដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ទោះជាបានរត់គេចពីកន្លែងកើតហេតុ ក៏អាស្រ័យដោយសារមានការភ័យខ្លាចអំពីក្រុមជនបង្ករដែរ។
ប្រសិនបើជាគាត់បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ច្បាប់ចរាចរណ៍ផ្លូវគោកមាន អីចឹងស្ថានទម្ងន់ទោសរបស់អ្នកបើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយគេចវេសពីការទទួលខុសត្រូវ ច្បាប់មានសម្រាប់ដាក់ទោសទណ្ឌ។ …ជាទម្លាប់អសីលធម៌ក្នុងសង្គម ប្រជាពលរដ្ឋតែងតែតាំងខ្លួនជាតុលាការ ហើយធ្វើកាត់ទោសលើជនបង្ករ ដោយឯកចិត្ត គឺមិនទៅតាមច្បាប់»៕
ដោយ ៖ Sing Ly