ស្វាយរៀង ៖ មានករណីស្រីជាភរិយាមួយដែលបានក្បត់ចិត្តប្តីលួចទៅមានសាហាយ ចុះចោលគ្រួសារអស់ ៥ខែទៅតាមប្រុសថ្មី ដល់គេឆ្អែតឆ្អន់ លុយក៏អស់ទើបត្រលប់មកផ្ទះវិញសូមរួមរស់ជាមួយប្តីវិញ តែប្តីមិនព្រមក៏សំរេចចិត្តលូកដៃចូលព្រីភ្លើងបំណងសំលាប់ខ្លួនបញ្ជាក់ចិត្តស្មោះ។
ករណីនេះបានកើតឡើងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ ក្បាលថ្នល់ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។ តាមប្រភពបុរសជាប្តីបានអោយដឹងថា ៖ រូបគាត់មានឈ្មោះ ជិង ចំណាន អាយុ ៦១ឆ្នាំស្រុកកំណើតភូមិឃុំខាងលើហើយស្ត្រីរងគ្រោះមានឈ្មោះ ជិន សារ៉ន អាយុ ៥៤ឆ្នាំមានស្រុកកំណើតនៅភូមិ ឈ្លូង២ ឃុំ ស្គន ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ ហើយរូបគាត់បានរៀបការជាមួយប្រពន្ធរបស់គាត់២០ឆ្នាំជាងទៅហើយ មានកូន១០នាក់និងចៅ ចៅទួត១៥នាក់ មិនដែលបានការឈ្លោះប្រកែកគ្នាទេ លុះមកដល់ចុងឆ្នាំ២០១៧ខែ១១មិនដឹងថា គេមានស្នេហាជាមួយប្រុសផ្សេងនោះទេ ស្រាប់តែនាំគ្នារត់តាមបុរសម្នាក់ ឈ្មោះ មោក បាត់ជិត៥ខែ ដោយយកមាសទៅតាមខ្លួន១តម្លឹងចាយអស់ ហើយបានត្រលប់មកវិញសូមត្រូវគ្នាវិញ តែគាត់មិនព្រមទេព្រោះមិនអាចទទួលយកភាពអាម៉ាស់នេះបានទេ និយាយមិនទាន់ចប់ផងស្រីអតីតប្រពន្ធបានដើរចូលបន្ទប់ទឹក យកដៃរុកចូលព្រីភ្លើងក្នុងបំណងសំលាប់ខ្លួនតែម្តង។
បច្ចុប្បន្នជនរងគ្រោះរួចពីសេចក្តីស្លាប់ហើយកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកប្រសូតិ៕