យុវសិស្សម្នាក់រៀនថ្នាក់ទី១០ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនបរទេសមិនបានសម្រេច ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ យុវជនម្នាក់បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីជនបរទេស មិនបានសម្រេច បណ្តាលអោយជនសង្ស័យដួលម៉ូតូទៅលើជនរងគ្រោះរងរបួសជើងធ្ងន់ ភា្លមៗនោះជនសង្ស័យត្រូវពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច យកទៅសួរនាំនៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃស្រុក ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ នឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ហេង លី ជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ ថ្នាក់ទី១០ ស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ជនរងគ្រោះ ឈ្មោះ GARY SMITH ភេទ ប្រុស ជាជនជាតិអង្គគ្លេស ស្នាក់នៅអូតែល ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។
( សូមទស្សនាវិដេអូ )
ដោយ៖SVD
ប្រភព៖ Meun Kompheak