បាត់ដំបង ៖ មានករណីប្រើប្រាស់អាវុធបាញ់រះ អស់៥គ្រាប់បានកើតឡើងនៅត្រង់ចំណុចក្រុមទី២ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង ខាងមុខផ្ទះនារីម្នាក់ដែលជាមេការខារ៉ាអូខេក្នុងក្រុងបាត់ដំបង កាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។
តាមប្រភពពិសមត្ថកិច្ចបានអោយដឹងថា ៖ ការបាញ់នេះ នៅខាងមុខផ្ទះឈ្មោះ ព្រឿន ចរិយ៉ា ហៅយ៉ា អាយុ៣២ឆ្នាំ ស្ថិននៅភូមិឃុំខាងលើ។ តាមការត្រួតពិនិត្យព្រមទាំងបានប្រមូលសំបកកាទុស្សចំនួន៥គ្រាប់ និងត្រូវបានគេស្គាល់ច្បាស់ថា ជាសំបកគ្រាប់កាំភ្លើងឡុក ដែលជនមិនស្គាល់មុខបានធ្វើសកម្មភាពបាញ់នៅទីនោះ រួចហើយក៏បានគេចខ្លួនបាត់ ។
បើតាមប្រភពលោកលោកឧត្តមសេនីយ៍ កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើស បាននិងកំពុងកោះហៅបុគ្គលដែលមានការសង្ស័យម្នាក់ ដែលជាមន្ត្រីនគរបាលក្នុងកងអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តដែលមានស្នេហាត្រីកោណជាមួយនារីមេកាខារ៉ាអូខេនោះ មកសាកសួរដោយបានធ្វើការដកហូតនូវអាវុធម៉ាកឡុក ចំនួន១ដើមទុកជាបណ្តោះអាសន្ន ប៉ុន្តែចម្លើយសារភាពថាយ៉ាងណានោះយើងនៅមិនទាន់ទទួលបាននៅឡើយទេ ដោយគ្រាន់តែលោកបានសន្យាថា បើពិតប្រាកដលោកនឹងដកបញ្ឈរជើងមួយរយៈទៅតាមវិន័យជាកងកម្លាំង៕