កុំមើលរំលងត្រឹមសំបកបាវស៊ីម៉ង់ត៍សោះមានតំលៃរហូតដល់ 264$

0
385

ប្រភព Elephbo ៖ នៃជាគំនិតឆ្នៃប្រឌិតមួយដែលមិនអាចមើលរំលង និងគួរអោយកោតសរសើរ ពិសេសជាងនេះទៅទៀតគំនិតកែរឆ្នៃនិងការធ្វើអោយបរិស្ថានមានភាពល្អប្រសើរឡើងនេះត្រូវបានគេផ្តល់តំលៃអោយយ៉ាងផុសផុលនៅ អ៊ឺរ៉ុប។

ក្រុមហ៊ុនដែលបានច្នៃបាវស៊ីម៉ង់ត៍ទៅជាសំភារៈប្រើប្រាស់នេះមានឈ្មោះថា  Elephbo ដែលមានលោក Nicolas Huxley គឺជាស្ថាបនិក ។ Elephbo គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសស្វីស ហើយមានទីតាំងផលិតនៅក្នុងប្រទេសកម្ពុជា ។ តាមរយះការបង្ហាញរបស់លោក Nicolas Huxley បានទទួលការសរសើរនិងចាប់អារម្មណ៍ជាខ្លាំង រហូតអាចធ្វើឲ្យគាត់អាចប្រមូលទុនគ្រប់គ្រាន់ក្នុងការបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Elephbo មួយនេះ ។

ជាងនេះទៅទៀតគម្រោងមួយនេះបានធ្វើឲ្យលោក Nicolas Huxley បានទទួលពានរង្វាន់  SML Alumni Award 2016 ពីសកលវិទ្យាល័យ  Zurich University of Applied Sciences (ZHAW) ទៀតផង ។ តាមប្រភពដដែលបានអោយដឹងថា ក្រុមហ៊ុន Elephbo ដែលមានទីតាំងនៅក្នុងទីក្រុង Zurich ប្រទេសស្វីសនេះ បានតាំងបង្ហាញ ផលិតផល និង សំភារៈប្រើប្រាស់ដែលធ្វើពីបាវស៊ីម៉ង ជាច្រើនប្រភេទ ដែលមានដូចជា កាបូបយួរដៃ កាបូបដាក់លុយ កាបូបស្ពាយក្រោយ និង ស្បែកជើងជាដើមនៅក្នុងប្រទេស្វីស ក៏ដូចជាប្រទេសមួយចំនួននៅតំបន់អ៉ឺរ៉ុប ហើយក្រុមហ៊ុនក៏មានគម្រោងក្នុងការបញ្ចេញវាលក់ទៅកាន់ទីផ្សារប្រទេសជាច្រើនទៀតទាំងនៅអ៉ឺរ៉ុប អាមេរិក ក៏ដូចជាមកកាន់តំបន់អាស៉ី ផងដែរ ។ ចំពោះតំលៃវិញគឺមានតម្លៃចន្លោះពី ៥០ដុល្លារ ទៅ ២៦៤ដុល្លារ ទៅតាមប្រភេទនីមួយៗ៕

 

ដោយ ៖ Sing Ly

 

LEAVE A REPLY

Please enter your comment!
Please enter your name here