ខេត្តសៀមរាប៖ កាលពីវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយខ្លួនឯងនៅក្នុងបន្ទប់ដេកនៅភូមិថ្នល់ចែក ឃុំសំរេាង ស្រុកសូទ្រនិគមន៍ ៕
ស្ត្រីដែលបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឈ្មោះ ចាន់ ស្រីទៀន ភេទស្រី អាយុ១៨ឆ្នាំ
បើតាមសម្តីរាយការណ៍ពីក្រុមគ្រួសារបានឲ្យដឹងថា៖ នៅវេលាម៉ោងជាង០៨:៣៥នាទីជនរងគ្រោះបានឡើងទៅលើផ្ទះ ចំណែកឪពុកម្តាយនឹងប្តីអង្គុយលេងនៅក្រោមផ្ទះលុះដល់ម៉ោង៩:៣០នាទីឪពុកម្តាយជនរងគ្រោះបានស្រែកហៅជនរងគ្រោះអោយចុះទៅដាំបាយមិនលឺឆ្លើយក៏ឡើងមកហៅនៅលើផ្ទះព្រមទាំងច្រានទ្វាបន្ទប់បើកមិនបានព្រោះជាប់សោខាងក្នុងពេលនោះឪពុកជនរងគ្រោះបានចុះទៅយកប្រដាប់គាស់ដែកមកគាស់បន្ទប់ស្រាប់តែឃើញជនរងគ្រោះបានចងកទៅលើបង្អួចនឹងខ្សែភ្លើងស្លាប់បាត់ទៅហើយក៏ឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចក្នុងពេលនោះតែម្តង៕
នេះពិតជាករណីធ្វេីអត្តឃាតសម្លាប់ខ្លួនដេាយខ្លួនឯងពិតប្រាកដមែន។ សពជនរងគ្រេាះបានប្រគល់ឲ្យក្រុមគ្រួសារធ្វេីបុណ្យទៅតាមប្រពៃណីនៅក្នុងភូមិឃុំខាងលេី៕
ដោយ៖ SVD