ខេត្តតាកែវ ៖ តាមប្រភពពិសម្ថកិច្ចបានអោយដឹងថា មានអំពើរឃាតកម្មដ៏រន្ធត់មួយបានកើតឡើងនៅស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងប្រតិបត្តិការនេះដែរត្រូវបាន បញ្ជារ និង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាន ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីពិនិត្យស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ ។
ប្រភពដដែលបានអោយដឹងទៀតថា ៖ នៅ ថ្ងៃអាទិត្យ ទី៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២៣ នៅចំណុចបន្ទប់ ស្ថិតនៅភូមិ អង្គតាសោម ឃុំ អង្គតាសោម ស្រុកត្រាំកក់ ដែលផ្តើមចេញករណីហិង្សាក្នុងគ្រួសារ បង្កឡើងដោយជនសង្ស័យឈ្មោះ នួន សុផល ភេទ ប្រុស អាយុ ៣១ឆ្នាំ ជាប្តី មានស្រុកកំណើត នៅភូមិ ព្រៃស្រោង ឃុំ អង្គតាសោម បានផឹកស្រាស្រវឹង ធ្វើសកម្មភាពវាយដោយដៃទៅលើ ជនរងគ្រោះជាប្រពន្ធ (ពុំបានរៀបការ) ឈ្មោះ បួរ សួន ភេទ ស្រី អាយុ ៣២ឆ្នាំ ស្រុកកំណើត នៅខេត្តបន្ទាយ មានជ័យ បណ្តាលឱ្យស្លាប់ភ្លាមៗ ។
បច្ចុប្បន្ន ជនសង្ស័យ ជាប្តីត្រូវបានកម្លាំងជំនាញ ធ្វើការឃាត់ខ្លួន ដើម្បីសាកសួរ និងកសាង សុំណុំរឿង តាមនិតិវិធី រីឯសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕