អុញ ! សូម្បីផាវនៅហាមដុតបែរជាយកគ្រាប់បែកបោកលេង អបអរចូលឆ្នាំថ្មី

0
212

កំពង់ធំ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនាពេលកន្លងទៅថ្មីនេះ ពោល នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨នៅភូមិក្រែកចាស់ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយប្រជាពលរដ្ធក៏ដូចជាសមត្ថកិច្ចមានការភ្ញាក់ផ្អើលនិងរន្ធត់ជាខ្លាំងដោយសារជនបង្កមានឈ្មោះ ហ៊ុល ដូង ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅកន្លែងកើតបានយកគ្រាប់បែកមួយគ្រាប់មកបោកលេងនៅមុខផ្ទះរបស់ខ្លួន។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ នៅមុនពេលកើហេតុ ដែលជា ថ្ងៃចូលឆ្នាំចិន វៀតណាម  បុរស់ ជនសង្ស័យ ស្រវឹងស្រា យ៉ាងខ្លាំង បន្ទាប់មក ក៏ដើរមកផ្ទះ មកយកគ្រាប់បែកមកគុបដាក់ខាងមុខផ្ទះខ្លួនឯង ធ្វើអោយផ្ទុះផ្អើលប្រជាពលរដ្ធ ព្រលឹងនៅចុងសក់ តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here