ក្រុងតាខ្មៅ ៖ កាលពីថ្ងៃទី ១៤ ខែកុម្ភះ ឆ្នាំ ២០១៨ មានករណីហឹង្សាដោយចេតនាមួយបានកើតឡើង ហើយជនល្មើសត្រូវបានចាប់ខ្លួនផងដែរ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅម៉ោងប្រមាណ ១៦.៣០ នាទី ចំណុច ផ្សារដឺលុច្យភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានករណីបង្ករហឹង្សាមួយដែលបង្ករឡើងដោយជនសង្ស័យឈ្មោះ ប៉ៅ ចាន់ដារ៉ា និង ជនរងគ្រោះ ឈ្មោះ ហួ ឆៃរ៉ុង ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបរ ផ្ញើរ-ម៉ូតូ។
តាមប្រភពដដែលបានអោយដឹងថា ៖ លពីវេលាកើតហេតុខាងលើ ជនរងគ្រោះ បានកំពុងឈរកិបកង់ម៉ូតូគេ ក៏ស្រាប់តែជនជនសង្ស័យបានជិះម៉ូតូ Honda wave RSX ពណ៌ ក្រហម ស្លាកលេខ ភ្នំពេញ 1DC-7414 ចូលកន្លែងផ្ញើរម៉ូតូដោយមិនបានផ្ញើរម៉ូតូឡើយពេលនោះខាងជនរងគ្រោះបានទាមទារកិបក្រដាស តែជនល្មើសថាមិនបាច់កិបទេ សុំតែជិះឆ្លងកាត់ប៉ុណ្ណោះ នៅពេលជជែកគ្នាចុះឡើងក៏កើតជាទំនាស់ឡើង ពេលនោះជនរងគ្រោះក៏បានស្ទុះមកក្រញ៉ៅ ជនល្មើសចំ ដៃខាងឆ្វេងបណ្តាលឲ្យមានរបួសស្នាម ទើបជនល្មើសខឹងក៏បានទះជនរងគ្រោះបីបួនដៃបណ្តាលឲ្យដួលអុកគូទនៅលើដី ហើយក៏ ត្រូវសមត្ថកិច្ច ចុះមកនាំខ្លួនយកមកសាកសួរដើម្បីចាត់ការតាមនីតិវិធី ៕