ស្រុកស្អាង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនឹងមនុស្សប្រុសស្រី២នាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការនេះបានកើតឡើងនៅថ្ងៃអាទិត្យ ទី១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង០០,៥០នាទី ចំណុចផ្លូវលេខ២១ស្ថិតក្នុងភូមិផ្កូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។ បើតាមសម្តីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា៖ មានរថយន្តម៉ាក លុចសុីស RX300 ពណ៍ ស ពាក់ផ្លាកលេខភ្នំពេញ1AE-5120 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ធ្វើដំណើរពីជើងមកត្បូង លុះពេលមកដល់ចំណុចកើតហេតុក៏បានបុកបុរសឈ្មោះចាន់ សុភា ភេទប្រុសអាយុ២៥ឆ្នាំមុខរបរតន្ត្រីសម័យនាយ ឆ្លាម មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅនិងកន្លែងកើតហេតុ) និងជ្រុលមកបុកក្មេងស្រីម្នាក់ទៀតឈ្មោះអន ស្រីអូន ភេទស្រី អាយុ១៤ឆ្នាំ មុខរបរតន្ត្រីសម័យ មានទីលំនៅភូមិ គរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(ស្លាប់នៅនិងកន្លែងកើតហេតុ)ដែលកំពុងឈររើដែករោងអកកន្ដង់នៅមុខផ្ទះរបស់ឈ្មោះហៃ ឃាន ខាងផ្លូវជាតិលេខ២១ ចំណែករថយន្តបានបន្តរល្បឿនទៅបុកផ្ទះប្រជាពលរដ្ឋឈ្នោះអាំង ស្រី ភេទប្រុស អាយុ៧០ឆ្នាំមុខរបរៈកសិករ មានទីលំនៅភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលអោយខូចខាតផ្ទះ០១ខ្នងនិងសំភារៈមួយចំនួនធំ ភ្លាមៗនោះអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ តែម្ដង ។
បន្ទាប់ពីទទួលបានពត៍មានពីប្រជាពលរដ្ឋភ្លាមសមត្ថកិច្ចយើងបានចុះទៅដល់ទីកន្លែងកើតហេតុ យើងអាចសន្និដ្ឋានបានថា ហេតុកានេះបង្ករឡើងដោយ អ្នកបើកបរស្រវឹង ហើយបើកក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងតែម្តង ។
ចំពោះសាកសពទាំង០២សមត្ថកិច្ចយើងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ រីឯរថយន្តបង្កបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។
ដោយ៖ SVD
ប្រភព៖អធិការដ្ឋាននគរបាលស្រុកស្អាង – Police Inspectorate Of S’ang District