កោះតៃវ៉ាន់៖ ក្រុមមន្ត្រីត្រួតពិនិត្យកោះតៃវ៉ាន់បានបានឲ្យដឹងថា មនុស្ស២នាក់បានស្លាប់ នឹង ជាង២០០នាក់បានរងរបួស ក្រោយពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារលើទីក្រុង ហួលៀន (Hualien) នៃកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន (BBC) នៅព្រឹកថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
នេះបើតាមមជ្ឈមណ្ឌលប្រព័ន្ធរញ្ជួយដីរបស់ប្រទេសចិន (CENC) បានបញ្ជាក់ថាគ្រោះរញ្ជួយដីនេះមានកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារទីក្រុង (Hualien) នៅម៉ោងប្រហែលជាជាង ២៣៖៤៨នាទីយប់ កាលពីថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ ដោយមានជម្រៅេហូតទៅដល់ ១០គីឡូម៉ែត្រ នឹងស្ថិតចំងាយជាង២០គីឡូម៉ែត្រ ពីឆ្នេរភាគខាងកើតកោះតៃវ៉ាន់ លើសពីនេះទៅទៀត គ្រោះរញ្ជួយដីនេះ ក៏បានបង្កឱ្យសណ្ឋាគារមួយកន្លែងដែលមានឈ្មោះ (Marshal Hotel) បានដួលរលំផងដែរ ខណៈមកទល់ពេលនេះមនុស្ស ១៥០នាក់ ត្រូវបានជួយសង្រ្គោះ ចេញពីគំនរបាក់បែកនៃអាគារនោះ។
ហើយទីក្រុងនេះ (Hualien) មានប្រជាជនរស់នៅជាង ១០០,០០០នាក់ និងជាគោលដៅទេសចរណ៍ដ៏សំខាន់ផងដែរ។
នេះបើយោងតាមក្រុមមន្ត្រីត្រួតពិនិត្យកោះតៃវ៉ាន់បានបញ្ជា់ថា៖ សាលារៀនជាច្រើនកន្លែងត្រូវបានបិទទា្វរនៅថ្ងៃពុធ រីឯ ក្រុមអ្នកជួយសង្រ្គោះនៅតែបន្តស្វែងរកដែលគេជឿជាក់ថាបានជាប់នៅក្រោមគំនរអគារដែលបានដួលរលំនោះ៕
បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូ
ដោយ៖ SVD
ប្រភព៖ FB