ក្រោយពីសួរនាំជនល្មើសទាំង៦នាក់ ដែលបានពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃនេះត្រូវបានបញ្ជូនទៅកាន់តុលាការហើយដើម្បីកាត់ទោសតាមផ្លូវច្បាប់៕
មណ្ឌលគិរី៖ នៅរសៀលប្រហែលម៉ោង ២៖២០នាទី ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ជនល្មើសទាំង៦នាក់ រួមទាំងជនដៃដល់ម្នាក់ឈ្មោះ ផល ពេញ ត្រូវជានាយនគរបាលប៉ុស្តិ៍អូររលែផងនោះបានបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់ បន្ទាប់ពីបានសាកសួរនាំនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តមណ្ឌលគីរី។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅតាមដងផ្លូវដែលបញ្ជូនជនសង្ស័យទាំង៦នាក់ ពីទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ទៅកាន់អយ្យការអមសាលាតុលាការខេត្តមណ្ឌលគីរី មានការយាមកាមយ៉ាងតឹងរ៉ឹង ដើម្បីសុវត្ថិភាពពេលបញ្ជូនជនសង្ស័យទៅកាន់តុលាការ។ ជនដៃដល់ និងជនពាក់ព័ន្ធក្នុងរឿងឃាតកម្មបាញ់សម្លាប់មនុស្ស៣នាក់នេះកើនឡើងរហូតដល់៦នាក់ រួមមាន៖ ទី១ឈ្មោះ ផល ពេញ ជានាយនគរបាលប៉ុស្ដិ៍អូររលែ
ទី២៖ ឈ្មោះ កើត វេហា ហៅឆៃ ជាទាហានការពារព្រំដែន
ទី៣៖ ឈ្មោះ កើត វេតា ជាទាហានការពារព្រំដែន
ទី៤៖ ឈ្មោះ ឡាយ សាវី ជាទាហានការពារព្រំដែន
ទី៥៖ ឈ្មោះ ទន់ ធារ៉ា ជាមន្ដ្រីនគរបាលប៉ុស្ដិ៍អូររលែ
ទី៦៖ ឈ្មោះ ឈាង វ៉ាន់និត ប្អូនថ្លៃ ផល ពេញ
បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូ
ដោយ៖ SVD
ប្រភព៖ FB