អាសូរណាស់ ប្រពន្ធរងចាំនៅឯផ្ទះមិនបានដឹងនោះទេ

0
274

កណ្តាល ៖ មានហេតុការណ៍ដ៏សង្វេកមួយបានកើតឡើងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៨ ដោយគេបានប្រទះឃើញសាកសពបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្បែរចិញ្ចើមផ្លូវ ស្ថិតនៅភូមិបឹងគ្រំក្រោម ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។

តាមប្រភពពិសម្ថកិច្ចបានអោយដឹងថា ៖ មុនពេលកើតហេតុនៅ ថ្ងៃទី២០/០១/២០១៨ ជនរងគ្រោះចូលរួមហូបអាហារក្នុងពិធីមង្គលការនៅ ភូមិបឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល រហូតដល់ វេលាម៉ោង ២២ និង០០ នាទី ហើយបានចូលលេងផ្ទះ ឪពុក ម្តាយបង្កើត នៅជិតរោងការនោះ លុះដល់ វេលាម៉ោង ២៤ និង០០ នាទី ជនរងគ្រោះចេញពីផ្ទះឪពុកជិះម៉ូតូម៉ាក C125 សេរី2017 ទៅផ្ទះខ្លួននៅភូមិល្វាសរលើ ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល ។

លុះព្រឹកថ្ងៃទី២១/០១/២០១៨ វេលាម៉ោង ០៤ និង ៣០ នាទីទើបមានប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះដេកស្លាប់ក្រោមចិញ្ចើមផ្លូវ និង ម៉ូតូដួលនៅលើ ចិញ្ចើមផ្លូវ។ បើតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញឃើញថា នៅលើដងខ្លួនជនរងគ្រោះ មិនមានស្លាកស្នាមអ្វីឡើយ មុខមានស្នាមជាំខ្មៅ ទើបបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរដោយខ្លួនឯងពិតប្រាកដមែន ហើយបានប្រគល់សាកសពជូនឈ្មោះ ទៀង សុខ ត្រូវជាឪពុកបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ Sing Ly

 

LEAVE A REPLY

Please enter your comment!
Please enter your name here