ស្រុខ្សាច់កណ្តាល៖ មានករណីបុរសម្នាក់បានឆក់ខ្សែភ្លើងបណ្តាលអោយស្លាប់បាត់បង់ជីវិតបន្ទាប់ពីរូបគាត់បានយកម៉ូទ័របូមទឹកដាក់អាង និងពាងដើម្បីប្រើប្រាស់ ។
កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង ៧:៣០នាទី មានករណីបុរសម្នាក់បានស្លាប់ដោយសាឆក់ខ្សែភ្លើងម៉ូទ័របូមទឹក ហើយករណីនេះបានកើតឡើងនៅក្នុងភូមិភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ជនរងគ្រោះឈ្មោះអ៊ូ ង៉ែត ភេទប្រុសអាយុ ៥៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ មានមានទីលំនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មាន ប្រពន្ធឈ្មោះហេង ថោ អាយុ ៦០ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិឃុំជាមួយគ្នា។
តាមសម្តីប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា៖ រៀងរាល់ថ្ងៃជនរងគ្រោះឈ្មោះអ៊ូ ង៉ែតនៅភូមិឃុំកើតហេតុ តែងតែយកម៉ូទ័របូមទឹកដាក់អាង និងពាងដើម្បីប្រើប្រាស់នៅឯក្រោយផ្ទះដូចថ្ងៃធម្មតា។ ចំណែកគាត់ (ប្រពន្ធ) បោសសំអាតផ្ទះ លុះបានបន្តិចក្រោយមកស្រាប់តែឮ សំឡេងជនរងគ្រោះស្រែកឲ្យគេជួយ ឮដូច្នេះឈ្មោះ ហេង ថោ ជាប្រពន្ធបានរត់ទៅសំឡេងជនរងគ្រោះស្រែកឲ្យគេជួយ ឮដូច្នេះឈ្មោះ ហេង ថោ ជាប្រពន្ធបានរត់ទៅក្រោយផ្ទះមើល ពេលទៅដល់ឃើញជនរងគ្រោះដេកលើដីក្បែរម៉ូទ័រ ហើយដៃស្តាំកាន់ព្រីខ្សែភ្លើងជាប់ឃើញដូចនេះឈ្មោះ ហេង ថោ បានយកឈើឬស្សីមកផ្ទាត់ខ្សែភ្លើងចេញហើយប្រពន្ធជនរងគ្រោះបានស្រែកឆោឡោឲ្យអ្នកជិតខាងជួយតែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
បន្ទាប់មកកម្លាំងជំនាញសហការជាមួយ ក្រុមប្រឹក្សាឃុំ មេភូមិគ្រូពេទ្យពិនិត្យឃើញថា៖ ជនរងគ្រោះមានស្នាមដាច់រលាត់ស្បែកម្រាមដៃខាងស្តាំមួយកន្លែងក្រៅពីនេះពុំមានស្លាកស្នាមអ្វីឡើយ ដូចនេះសមត្ថកិច្ចបានសន្និដ្ឋានជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន។
បញ្ជាក់៖ សពបានប្រគល់ជូនអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
ដោយ៖ Vann Deth