សង្ស័យមានអាវុធជាតិផ្ទុះ ដឹងអីអ្នកជួញគ្រឿងញៀនសោះ

0
328

ខេត្តត្បូងឃ្មុំ ៖ មានការបង្រ្កាបករណីគ្រឿងញៀនមួយបានធ្វើឡើងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង ៦ : ៣០ នាទីព្រឹកនៅចំណុចភូមិព្រែកពួយ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

តាមប្រភពពីកំលាំងសម្ថកិច្ចបានអោយដឹងដា ៖ ជនសង្ស័យដែលកម្លាំងយើងបានធ្វើការឃាត់ខ្លួននោះមានឈ្មោះ ​រ៉ន រ៉ាវី ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម រស់នៅភូមិព្រែកពួយ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រភពដដែលបានបន្តថា ខណៈពេលកម្លាំងយើងចុះល្បាតត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ នៅចំណុចព្រៃកៅស៊ូ ខាងលិចភូមិស្រែពោល ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រទះជនសង្ស័យក៏ហៅសួរនាំនិងត្រួតពិនិត្យ ដោយឆែករកឃើញ និងដកហូតបានម្សៅក្រាមពណ៌សសង្ស័យជា​ថ្នាំញៀន (ម៉ាទឹកកក) ​សរុបចំនួន ១៥ កញ្ចប់​ (ក្នុងនោះមានធំ ០១ កញ្ចប់ និងធុនកណ្តាល ០១ កញ្ចប់) សម្ភារសម្រាប់ជក់ និងវេចខ្ចប់មួយចំនួនថែមទៀតផងដែរ។

​បច្ចុប្បន្នជនសង្ស័យ ​រួម​នឹង​វត្ថុតាង​ខាងលើ​ ត្រូវបាន​​​កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿនញៀន នាំមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី​នៃ​ច្បាប់ ៕​

ដោយ ៖ Sing Ly
រូបភាព ៖ សូរិយា09

LEAVE A REPLY

Please enter your comment!
Please enter your name here