កំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងរថយន្ត និង ម៉ូតូមួយបានកើតឡើងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៨ នៅលើកំណាត់ផ្លូវលេខ ២៧០ ម្តុំគល់ស្ពានភូមិថ្មី ស្ថិតក្នុងភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម បណ្តាលអោយបុរសម្នាក់បានស្លាប់និងនារីម្នាក់ រងរបួសធ្ងន់។
តាមប្រភពពីការិយាល័យនគរបាលសណ្តាប់ធ្នាប់បានអោយដឹងថា ៖ គ្រោះថ្នាកចរាចរនេះបង្ករឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខកំពង់ចាម 3A-2420 បើកបរដោយឈ្មោះសុន វុត្ថា ភេទប្រុស អាយុ28ឆ្នាំមានទីលំនៅភូមិអណ្តូងតាពេជ្រ ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្កំពង់ចាម បានបុកជាមួយម៉ូតូម៉ាកហុងC១២៥ ពណ៌ខ្មៅ សេរី២០០៨ ស្លាកលេខ បាត់ដំបង 1J-1864 បើកបរដោយឈ្មោះ តា បួន ភេទប្រុស អាយុ82ឆ្នាំ មានទីលំនៅ ភូមិតានង់ទី៣ ឃុំតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ប្រភពដដែលបន្តថា មូលហេតុនៃគ្រោះថ្នាក់នេះដោយសារ អ្នកបើកបរម៉ូតូធ្វេសប្រហែសមិនគោរពសិទ្ធអាទិភាព។
ក្នុងគ្រោះថ្នាក់នោះដែរ បណ្តាលអោយអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមនិងអ្នកធ្វើតំណើរជាមួយរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។ សព្វថ្ងៃទាំងរថយន្តនិងម៉ូតូត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកងមាស ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ ៖ Sing Ly
រូបភាពៈអធិការដ្ឋាននគរបាលស្រុកកងមាស