រាជធានីភ្នំពេញ ៖ កាលពីកន្លងទៅថ្មីៗ នៅយប់ថ្ងៃទី ១៧ ម៉ោង ប្រមាណ ៨យប់ អាជ្ញាធរខណ្ឌដូនពេញ បានចុះធ្វើការត្រួតពិនិត្តយនិងឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេទដែលឈរហៅម៉ូយនៅជុំវិញបរិវេណវត្តភ្នំបានចំនួន១១នាក់ នៅចំណុចរង្វង់មូលវត្តភ្នំ។
បើយោងតាមប្រភពរបស់អាជ្ញាធរបានអោយដឹងថា ៖ នៅចំណុចរង្វង់មូលវត្តភ្នំ មានស្រី្តរកស៊ីផ្លូវភេទឈរហៅម៉ូយយ៉ាងរញ៉េរញ៉ៃតាមផ្លូវសាធារណៈ ទើបលោកអភិបាលខណ្ឌដូនពេញឱ្យគណៈបញ្ជាការឯកភាពខណ្ឌចុះរៀបចំសណ្តាប់ធ្នាប់ប្រមូលស្ត្រីទាំងនោះដែលឈរហៅម៉ូយគ្មានសណ្តាប់ធ្នាប់ និងតែងតែបន្លំលួចយករបស់របរភ្ញៀវណាដែលស្រវឹងស្រាមករកសេវាផ្លូវភេទទៀតផង យកទៅអប់រំ កុំឱ្យមានទៀត ។
នារីរកស៊ីផ្លូវភេទទាំងនោះត្រូវបានអាជ្ញាធរខណ្ឌដូនពេញបញ្ជូនទៅអប់រំនៅមន្ទីរសង្គមកិច្ចដើម្បីឱ្យពួកគេកែខ្លួនឡើងវិញ ៕