មន្ត្រីជំនាញចុះធ្វើការ ឧកញ៉ាកាង បាញ់រត់ជាន់ជើងគ្នា !

0
322

ខេត្តកណ្ដាល ៖ ឧកញ៉ា ពៅ ថៅកែ​រណ្ដៅ​ដី​ជា​ច្រើន​កន្លែង​នៅ​ស្រុក​ស្អាង កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន ក្រោយ​បាញ់បោះ​សេរី​ជា​ច្រើន​គ្រាប់ ។ មន្ត្រី​បង្ហើប​ឱ្យ​ដឹង​ថា នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង ដែល​បង្ក​ភាព​អសន្តិសុខ​ក្នុង​មូលដ្ឋាន​ដែល​ពុំ​អាច​លើកលែង​បាន​ឡើយ ។

ការ​បាញ់បោះ​សេរី​នេះ គឺ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ ខណៈ​ដែល​ការ​បាញ់​នេះ ត្រូវ​បាន​នគរបាល​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ថា​ដោយសារ​ខឹង​នឹង​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ និង​ថាមពល ចុះ​ពិនិត្យ​រណ្ដៅ​ដី​គ្មាន​ច្បាប់​អនុញ្ញាតិ​របស់​ឧកញ៉ា ពៅ ។

ឧកញ៉ា ពៅ ដែល​មាន​ទីលំនៅ​នៅ​ក្រុង​តា​ខ្មៅ ពេល​នេះ​សមត្ថកិច្ច​កំពុង​សុំ​គោលការណ៍​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ឃាត់ខ្លួន​យក​មក​សាកសួរ​តាម​នីតិវិធី ។

នគរបាល​ស្រុក​ស្អាង នៅ​ថ្ងៃ​ទី​១៩ ខែមករា នេះ ក៏​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ផង​ដែរ ដោយ​រក​ឃើញ​សម្បក​ក​ន្ទុះ​ជា​ច្រើន​គ្រាប់ ដែល​ឧកញ៉ា ពៅ បាន​បាញ់​គំរាម​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ និង​ថាមពល ។

សមត្ថកិច្ច​បង្ហើប​ឱ្យ​ដឹង​ថា ឧកញ៉ា ពៅ ជា​ថៅកែ​រណ្តៅ​ដី​ជើង​ខ្លាំង មិន​ត្រឹម​ព្រហើន​បាញ់​អស់​មួយ​បង់​រារាំង​បាញ់​គំរាម​មន្ត្រីរាជការ​សាធារណៈ​នោះ​ទេ គេ​ថែម​ទាំង​មាន​កាំភ្លើង​៣​ដើម មិនដឹង​ថា​មាន​លិខិតអនុញ្ញាត ឬ​យ៉ាងណា​នោះ​ឡើយ ៕

ប្រភព ៖ កោះសន្តិភាព

LEAVE A REPLY

Please enter your comment!
Please enter your name here