សមត្ថកិច្ចចំនាយពេល១យប់ទល់ភ្លឺ ទើបសំរេចការងារនេះបានក្នុងនោះមាននារីវ័យក្មេងម្នាក់នេះផងដែរ

0
333

ភ្នំពេញ ៖ យប់ថ្ងៃទី ១៦ ឈានចូលថ្ងៃ ១៧ ខែមករាឆ្នាំ២០១៨ កំលាំងនគរបាលប្រឆាំងគ្រឿងញៀនខ័ណ្ឌនានា បានលះបង់ពេលវេលាសម្រាកជាមួយក្រុមគ្រួសាររបស់ពួកគាត់ ទោះមានការប្រឈមនិងជនល្មើល និង ការលំបាកជាច្រើនយ៉ាងណាក៏មិនរាថយ នេះគោលដៅសំខាន់ដើម្បីការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ធគ្រប់ៗរូប។

កិច្ចប្រតិបត្តិការ ១យប់នេះ កម្លាំងយើងបានបង្ក្រាបមុខសញ្ញា ជួញដូរ ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន ១៣នាក់ ស្រី ០២នាក់ ដកហូតថ្នាំញៀនទឹកកក ៣១កញ្ចប់ កញ្ឆាក្រៀម ៤កញ្ចប់ និងបារីមូរកញ្ឆា១២ដើម នៅតាមទីតាំងមួយចំនួនដូចតទៅ:


១/(ខណ្ឌដូនពេញ): បង្ក្រាបបាន ៣ករណី ៣ទីតាំងផ្សេងគ្នា ផ្លូវរថភ្លើង សង្កាត់ស្រះចក និងតាមផ្លូវ១៧៨ ភូមិ៣ សង្កាត់ជ័យជំនះ បានឃាត់ខ្លួន ៤នាក់ ដកហូតថ្នាំញៀនប្រភេទទឹកកក ១៧កញ្ចប់, កញ្ឆាក្រៀម ៤កញ្ចប់ និងបារីកញ្ឆា ១២ដើម ។

២/(ខណ្ឌទួលគោក): បង្ក្រាបបាន ១ករណី ឃាត់ខ្លួន ២នាក់ ដកហូតថ្នាំញៀនប្រភេទទឹកកក ២កញ្ចប់ នៅចំនុច ច្រកធ្យូង ភូមិ១០ សង្កាត់បឹងសាឡាង ។
៣/(ខណ្ឌច្បារអំពៅ): បង្ក្រាបបាន ២ករណី ឃាត់ខ្លូន ៤នាក់ ដកហូតថ្នាំញៀនប្រភេទទឹកកក ២កញ្ចប់ នៅភូមិចពុះក្អែក សង្កាត់ព្រែកថ្មី និងនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ។
៤/(ខណ្ឌដង្កោ): បង្ក្រាបបាន ១ករណី ឃាត់ខ្លូន ២នាក់ ស្រីដកហូតថ្នាំញៀនប្រភេទទឹកកក ១០កញ្ចប់ នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ។
៥/(ខណ្ឌសែនសុខ): បង្ក្រាបបាន ១ករណី ឃាត់ខ្លូន ១នាក់ នៅចំនុចភូមិរោងចក្រ សង្កាត់គោកឃ្លាង ។
គួរបញ្ជាក់ផងដែរថា ៖ បើផ្អែកលើច្បាប់ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១២ មាត្រា៤០ បទជួញដូរ ដឹកជញ្ជូន រក្សាទុក ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ បើភាពសុទ្ធនៃថ្នាំញៀនកាន់តែច្រើន(១៥-៨០ក្រាមឡើង )នោះការដាក់ទណ្ឌក៏កាន់តែយូរឆ្នាំដែរ។
រីឯបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មាត្រា៤៥ ត្រូវផ្តន្ទាទោសពី ១ខែ ដល់៦ខែ ពិន័យពី១សែន ដល់១លានរៀល បើក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសពី ៦ខែ ដល់១ឆ្នាំ ៕
ដោយ ៖ Sing Ly

LEAVE A REPLY

Please enter your comment!
Please enter your name here