ទើបចេញពីគុក ត្រូវប៉ូលីសចាប់បញ្ជូនទៅតុលាកាវិញ ករណីគ្រឿងញៀន

0
358

ខេត្តត្បូងឃ្មុំ ៖ កាលពីថ្ងៃទី ១០ ខែ មករា គ.ស ២០១៨ វេលាម៉ោង ១០ និង ១០ នាទីព្រឹក កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរនូវសារធាតុញៀនមួយករណី នៅចំណុចផ្ទះរបស់ឈ្មោះ អ៊ឹម ឌីណា ហៅយក្ស ភេទប្រុស (ជាមុខសញ្ញាលួចម៉ូតូ ទើបដោះលែងពីពន្ធនាគារ) មានទីលំនៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ដោយមានការរាយរណ៍ ដោយផ្ទាល់ពីពលរដ្ធល្អក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍អោយភូមិឃុំមានសុវត្តិភាពពីករណីជួញដូរនិងលាក់ទុកនៅសារធាតុញៀនមួយកន្លែងនៅទីតាំងខាងលើ កំលាំងមានសមត្ថកិច្ចមានការសង្ស័យនៅលើផ្ទះមាននោះមានលាក់ទុកមុខសញ្ញា លោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគបាលស្រុកមេមត់ បានសុំគោលការណ៍ទៅលោកឧត្តមសេនីយ៍ស្នងការ និងបានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូឃ្មុំ សមត្ថកិច្ចយើងបានបង្កើតគណៈកម្មការចំរុះ ដើម្បីធ្វើការត្រួតពិនត្យឆែកឆេរក្នុងផ្ទះនោះ ហើយបានឃើញជនសង្ស័យឈ្មោះ ម៉ុន គឹមលាង ភេទប្រុស អាយុ ២០ ឆ្នាំ ជាតិខ្មែរ (ជាមុខសញ្ញាលួចម៉ូតូ ទើបដោះលែងពីពន្ធនាគារ) រស់នៅភូមិ.ខាងលើដែល កំពុងដេកលើអង្រឹងក្នុងបន្ទប់ក្រោមផ្ទះ និងឆែកឆេររកឃើញនូវម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០១ កញ្ចប់ រួចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ធ្វើការសួរចម្លើយ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ម៉ុន គឹមលាង បានឆ្លើយសារភាពថា ៖ កាលពីល្ងាចថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៨ ម៉ោងប្រហែល ២០ យប់ បានចូលប្រាក់ជាមួយឈ្មោះ អ៊ឹម ឌីណា ហៅយក្ស បានចំនួន ៨០,០០០ រ ដើម្បីទៅទិញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនពីឈ្មោះ ប៉ាង ម៉េងហួរ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជាតិខ្មែរ នៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយនៅខ្វះប្រាក់ចំនួន ២០,០០០រ ទៀត នៅពេលជក់រួចរាល់រូចគេបានចូលទៅដេកលើអង្រឹងក្នុងបន្ទប់ក្រោមផ្ទះ ចំណែកឯឈ្មោះ អ៊ឹម ឌីណា ហៅយក្ស ឡើងទៅដេកលើផ្ទះ ។បន្ទាប់ពីទទួលបានចំលើយសារភាពនេះសមត្ថកិច្ចបន្តចុះស្រាវជ្រាវតាមរកមុខសញ្ញាឈ្មោះ ប៉ាង ម៉េងហួរ រហូតនៅម៉ោង ១៥ និង ៣០ នាទី ថ្ងៃ.ខែ.ឆ្នាំដដែល ឃាត់ខ្លួននៅចំណុចចំការម្រេច ស្ថិតនៅក្នុងភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយឆែកឆេររកឃើញរកម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០១ កញ្ចប់ ឧបករណ៍វេចខ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ។


បច្ចុប្បន្នជនសង្ស័យឈ្មោះ ម៉ុន គឹមលាង និងឈ្មោះ ប៉ាង ម៉េងហួរ រួមនិងវត្ថុតាងថ្នាំញៀនទាំង ០៩ កញ្ចប់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកមេមត់ធ្វើការសាកសួររួចរាល់ និងកសាងសុំណុំរឿងបញ្ចូនខ្លូនទៅតុលាការខេត្តត្បូងឃ្មុំ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ដោយ ៖ Sing Ly
រូបភាព ៖ សូរិយា០៩

LEAVE A REPLY

Please enter your comment!
Please enter your name here