ក្តៅក្តៅពេកហើយ គ្រឿងញៀនអីឡូវមានដឹកជញ្ចូនដល់ផ្ទះ !

0
300

ខេត្តកណ្តាល ៖ ដើម្បីរក្សាបាននូវភូមិឃុំមានសុវត្តិភាព និង ប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនផងនោះ កាលពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង ១៤និង០០នាទី ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណី ជួញដូរគ្រឿងញៀន នៅចំណុចភូមិ តាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ បានទៅដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ ស្ងួន វាសនា ហៅស្នា បានរកឃើញម្សៅក្រាបពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ២០កញ្ចប់តូច នៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។

បើយោងតាមការសារភាពរបស់បុរសម្នាក់ដែលមានឈ្មោះថា ស្ងួន វាសនា ហៅស្នា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បានសារភាពថា ៖ គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ ខ្លួនបានទិញពីស្រីម្នាក់ មិនស្គាល់ឈ្មោះ នៅចោមចៅ រាជធានីភ្នំពេញ តម្លៃ ៥០០,០០០៛ យកមកអោយខ្លួនដល់ផ្ទះ ដើម្បីវេចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ ៣ម៉ឺនរៀល ។បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

ដោយ ៖ Sing Ly
ប្រភព ៖ សេនាធិការ នគរបាលស្រុកស្អាង

LEAVE A REPLY

Please enter your comment!
Please enter your name here