បាត់ដំបង ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៨ នគរបាលខេត្តបាត់ដំបងបានសហការណ៍ជាមួយនគរបាលរាជធានីភ្នំពេញបានព័ទ្ធចាប់ជនល្មើសដែលជាឧក្រិដ្ធជនដៃឆៅម្នាក់ ស្ថិតក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង។
តាមរយះបទបញ្ជាបន្ទាន់បំផុតរបស់ឯក ឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែន នគរបាលយុត្តិធម៌ បានដឹកនាំកម្លាំងនគរបាលជំនាញ រួមជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបា លស្រុកកំរៀង សហការណ៍ជាមួយ កងកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនឧក្រិដ្ឋជនចំនួន ០១ នាក់ ដែលគេចខ្លួនពីរាជធានីភ្នំពេញ មកសម្ងំលាក់ខ្លួននៅក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបា ត់ដំបង ក្រោយពីកាប់សម្លាប់ជនរងគ្រោះឈ្មោះ អេង ម៉េងឃាង ភេទប្រុស អាយុ ២០ ឆ្នាំ កាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៦ ។ ជនល្មើសឈ្មោះ ហេង បញ្ញា ហៅ បញ្ញា ភេទប្រុស អាយុ ២៦ ឆ្នាំ នៅសង្កាត់មនោរម្យ ខ័ណ្ឌ ៧មករា រាជធានីភ្នំពេ ញបច្ចុប្បន្នបានប្រគល់ជូនសមត្ថកិច្ចនគរបា ល រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនី តិវិធី ៕
ដោយ ៖ Sing Ly
(រូបភាពផែននគរបាលយុត្តិធម៌ &ក្រុមការងារ ប្រតិកម្មរហ័ស