NAIROBI, Kenya (AP): មានការផ្ទុះដ៏ខ្លាំងមួយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 11 នាក់នៅក្នុងរដ្ឋធានីសូម៉ាលីកាលពីថ្ងៃព្រហស្បតិ៍។
យោងតាមសម្តីមន្រ្តីប៉ូលីសលោក Mohamed Husseinបានប្រាប់រ៉យទ័រថា រថយន្តបង្កៃគ្រាប់បែកមួយគ្រឿងបានផ្ទុះនៅក្បែរលំនៅឋានរបស់
លោក អាប់សៀរអូម៉ា ជាមេដឹកនាំតុលាការឧទ្ធរណ៍ ហើយកងកម្លាំងសន្តិសុខដែលឈរជើងនៅខាងក្រៅផ្ទះរបស់ចៅក្រម បានធ្វើការវាយប្រហារភ្លាមៗទប់ទល់នឹងខ្មាន់កាំភ្លើង៤នាក់ដែលព្យាយាមបង្ខំចូលក្នុងនោះ។
តាមរបាយការណ៍ប៉ូលិសឲ្យដឹងថា មនុស្សជាង ៣៥ នាក់ត្រូវបានរងរបួស និង ស្លាប់កើនដល់១១ ហើយនាក់នៅក្នុងការវាយប្រហារនេះ។រថយន្តរាប់សិបគ្រឿងនិងផ្ទះសំបែងដែលនៅក្បែរកន្លែងកើតហេតុនេះ បានឆេះខូចខាតជាច្រើនផងដែរ។
គួរបញ្ជាក់ដែរថា អាល់សាបាប ដែលត្រូវបានគេចាត់ទុកថា ជាក្រុមជ្រុលនិយមអ៊ីស្លាមនៅក្នុងទ្វីបអាហ្វ្រិក បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
ក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដានេះ បាននិយាយបន្ថែមថាសណ្ឋាគារ Maka Almukarramah មិនមែនជាផ្ទះរបស់ចៅក្រមនៅជិតនោះទេ ដែលជាគោលដៅដែលពួកគេចង់បាននោះទេ។
គួររំលឹងថា ក្រុមសកម្មប្រយុទ្ធដែលប្រឆាំងនឹងរដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសសូម៉ាលីនិងចង់ដាក់ច្បាប់ Shariaហើយបានធ្វើការវាយប្រហារជាច្រើនលើក នៅក្នុងប្រទេសសូម៉ាលីនិងកន្លែងដទៃទៀត នៅក្នុងតំបន់រួមទាំងនៅជិតប្រទេសកេនយ៉ា៕ចាន់ រី
ប្រភព៖ ដើមរាំង-Dermrang