SHANGHAI (Reuters):អ្នកការទូតជាន់ខ្ពស់ម្នាក់របស់ចិន បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះការកើនឡើងនៃភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថាន កាលពីថ្ងៃពុធបន្ទាប់ពីប្រទេសទាំងពីរបាននិយាយថា ពួកគេបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់គ្នាទៅវិញទៅមក។
យោងតាមក្រសួងការបរទេសចិនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកក្រុមប្រឹក្សារដ្ឋ Wang Yi ដែលជាអ្នកការទូតកំពូលរបស់រដ្ឋាភិបាលចិន បានធ្វើអត្ថាធិប្បាយនៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Shah Mahmood Qureshi ។
សេចក្តីថ្លែងការណ៍មួយបាននិយាយថាលោក Qureshi បានទូរស័ព្ទទៅលោកវ៉ាង ដើម្បីប្រាប់លោកអំពីការអភិវឌ្ឍចុងក្រោយ នៅក្នុងជម្លោះនិងដើម្បីបង្ហាញពីក្តីសង្ឃឹមថាប្រទេសចិននឹងបន្តដើរតួនាទី “ប្រកបដោយការស្ថាបនា” ក្នុងការកាត់បន្ថយភាពតានតឹង។
លោកការទូត វ៉ាង បានបញ្ជាក់បន្ថែមជាថ្មីនូវក្តីសង្ឃឹមរបស់លោកថា ទាំងប៉ាគីស្ថាន និង ឥណ្ឌាសូមអត់ធ្មត់និងបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការការពារការពង្រីកស្ថានការណ៍នេះ ហើយអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់គួរតែត្រូវបានគោរព។
គួររំលឹកថា ប្រទេសឥណ្ឌា បានធ្វើការវាយប្រហារតាមអាកាសលើអ្វីដែលខ្លួនបាននិយាយថា ជាមូលដ្ឋានហ្វឹកហាត់យោធា មួយកាលពីថ្ងៃអង្គារ ដែលជាលើកទីមួយរបស់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន ចាប់តាំងពីសង្គ្រាមឆ្នាំ 1971 បន្ទាប់ពី ប៉ូលីសឆ្មាំឥណ្ឌា យ៉ាងហោចណាស់ 40 នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយរថយន្តអត្តឃាតកាលពីថ្ងៃទី 14 ខែកុម្ភៈកន្លងមកនេះ ដោយពួកសកម្មប្រយុទ្ធដែលមានមូលដ្ឋាន នៅប៉ាគីស្ថាននៅក្នុងរដ្ឋកាស្មៀ៕ចាន់ រី
ប្រភព៖ ដើមរាំង-Dermrang