ឥណ្ឌាថាការវាយប្រហារតាមអាកាសនេះគឺដើម្បីកំទេចសំបុកពួកសកម្មប្រយុទ្ធJeMមិនមែនជាការសងសឹកនោះទេ,

0
284

ISLAMABAD/NEW DELHI (Reuters) ក្រុមប្រឹក្សាសន្តិសុខឥណ្ឌាបាននិយាយថា យន្តហោះចម្បាំងឥណ្ឌា បានធ្វើការវាយប្រហារតាមអាកាស ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធមួយ នៅក្នុងទឹកដីប៉ាគីស្ថានកាលពីថ្ងៃអង្គារ ហើយប្រភពរបស់រដ្ឋាភិបាលឥណ្ឌាបាននិយាយថាពួកសកម្មប្រយុទ្ធ 300 នាក់ត្រូវបានសម្លាប់ខណៈដែលប៉ាគីស្ថានបានបដិសេធថា គ្មានអ្នកស្លាប់នោះទេ ហើយនេះគឺជាការសងសឹកពីក្រុងញ៉ូដេលី។

សកម្មភាពនេះត្រូវបានឥណ្ឌាព្រមានថា ខ្លួនមានការស៊ើបការណ៍សម្ងាត់ថា Jaish ហើយនឹងមានផែនការធ្វើការវាយប្រហារបន្ថែមទៀត។

នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានប្រឈមនឹងការឆ្លើយតបដ៏ខ្លាំងក្លាចំពោះការវាយប្រហារនៅថ្ងៃទី 14 ខែកុម្ភៈដែលជាការវាយប្រហារតែមួយដែលសម្លាប់មនុស្សច្រើនបំផុតនៅលើកងកម្លាំងឥណ្ឌាក្នុងរយៈពេល 30 ឆ្នាំនៃការបះបោរនៅក្នុងតំបន់ Jammu & Kashmir ដែលជាប្រទេសឥស្លាមតែមួយគត់របស់ឥណ្ឌា ហើយបានចោទប្រកាន់ថានេះគឺជាស្នារដៃប៉ាហ្គីស្ថាន៊។

នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានបដិសេធថាប្រទេសរបស់លោកមិនបានជាប់ពាក់ព័ន្ធវាយប្រហារនាថ្ងៃ១៤កុម្ភះនោះទេ និងបានស្នើឱ្យស៊ើបអង្កេតការវាយប្រហារនេះប្រសិនបើមានភ័ស្តុតាងឲ្យបានច្បាស់លាស់៕ចាន់ រី

ប្រភព៖ ដើមរាំង-Dermrang

LEAVE A REPLY

Please enter your comment!
Please enter your name here