អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីលចេញពីនាវាមុជទឹកដោយជោគជ័យអំឡុងពេលហ្វឹកហាត់

0
336

TEHRAN, Iran (AP):ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានរាយការណ៍ថា កាលពីថ្ងៃអាទិត្យថាអ៊ីរ៉ង់បានបាញ់មីស៊ីល ចេញពីនាវាមុជទឹកមួយជាលើកដំបូង ក្នុងកំឡុងពេលធ្វើសមយុទ្ធយោធាប្រចាំឆ្នាំមួយនៅ Strait of Hormuz ។

យោងតាមទីភ្នាក់ងារព័ត៌មាន Fars បានរាយការណ៍ពីការបាញ់បង្ហោះ និងបានបញ្ចេញរូបភាពមួយបង្ហាញពី នាវាមុជទឹកពណ៌បៃតងនៅលើផ្ទៃទឹក ដែលបាញ់មីស៊ីលពណ៌ទឹកក្រូច។ ហើយមាននាវាមុជទឹកផ្សេងទៀតមានសមត្ថភាពដូចគ្នាជាច្រើនដោយតម្រង់ជាជួរបំពាក់ជាមួយមីស៊ីលគ្រប់ប្រភេទផងដែរ។

គួររំលឹកថា ប្រទេសអ៊ីរ៉ង់តែងតែទិញអាវុធយោធារបស់ខ្លួនដែលភាគច្រើនផលិតនៅក្នុងប្រទេសដោយសារតែការដាក់ទណ្ឌកម្មអន្តរជាតិ។ ច្រកសមុទ្រ Hormuz នៅមាត់ឈូងសមុទ្រពែរ្សគឺជាកង្វល់ដ៏សំខាន់មួយ សម្រាប់ការផ្គត់ផ្គង់ថាមពលពិភពលោកដោយប្រហែលមួយភាគបី នៃប្រេងទាំងអស់ដែលត្រូវបានជួញដូរដោយសមុទ្រឆ្លងកាត់នៅទីនេះ។

ភាពតានតឹងបានកើនឡើងចាប់តាំងពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ 2015 របស់អ៊ីរ៉ង់ជាមួយនឹងមហាអំណាចពិភពលោកកាលពីឆ្នាំមុននិងបានស្តារទណ្ឌកម្មតាមទ្រង់ទ្រាយទូលំទូលាយ។

នាវាមុជទឹកនិងនាវាចម្បាំង ឧទ្ធម្ភាគចក្រនិងយន្តហោះឈ្លបបានចូលរួមនៅក្នុងសមយុទ្ធរយៈពេលបីថ្ងៃដែលត្រូវបានគេដាក់ឈ្មោះថា “Velayat-97” ដែលបញ្ចប់នៅថ្ងៃអាទិត្យនេះ៕ចាន់ រី

ប្រភព៖ ដើមរាំង-Dermrang

LEAVE A REPLY

Please enter your comment!
Please enter your name here