រុស្ស៊ីជួយឡាវ៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ សារព័ត៍មានប្រទេសឡាវ បានរាយការណ៍ថា៖អង្គភាពដោះមីនរបស់កងទព័រុស្ស៊ី បានធ្វើដំណើរមកដល់ ប្រទេសឡាវហើយ ដើម្បីប្រតិបត្តិការដោះមីន ដែលនៅសល់យ៉ាងច្រើន នៅប្រទេសឡាវ ដែលគ្រាប់ទាំងនោះ នៅតែបន្តផ្ទុះ នឹងនៅក្នុងសភាព អាចផ្ទុះគ្រប់ពេល បើសិនមានមនុស្សដើរជាន់ ឬជីកកកាយដោយមិនត្រឹមត្រូវ។
ដែលសុទ្ធតែគ្រាប់នៅសល់ កាលណីសមយ័សង្រ្គាមឥណ្ឌូចិន នឹងសង្រ្គាមសម្ងាត់នៃប្រទេសឡាវ កាលពីប្រហែលជាឆ្នាំ១៩៥៧ -ឆ្នាំ១៩៧៥ យន្តហោះកងទព័អាមេរិក បានទម្លាក់គ្រាប់បែកមកលើ ប្រទេសឡាវយ៉ាងច្រើន ដែលជាការទម្លាក់គ្រាប់បែក ដ៏ច្រើនមហាសាល នឹងច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត ។
ជាពិសេសCluster Bomb ឬគ្រាប់បែកផ្អែម ដែលនៅក្នុងគ្រាប់បែកនោះ មានផ្ទុកគ្រាប់ប៊ឹមប៊ីតូចៗយ៉ាងច្រើន នៅពេលទម្លាក់ចុះមកពីយន្តហោះ ខណះនៅពីលើគោលដៅ គ្រាប់នោះវានឹងបែក ហើយបង្ហូរគ្រាប់បែកប៊ឹមប៊ី តូចៗយ៉ាងច្រើន ធ្លាក់រាយប៉ាយបរិវេណធំ ។
បើតាមការសន្និដ្ឋាន របស់អាមេរិកខ្លួនឯង បានឲ្យដឹងថាះគ្រាប់បែកផ្អែម មាននៅឡាវប្រមាណជាង៨០លានគ្រាប់ រាយប៉ាយនៅតាមតំបន់នាៗ ប្រមាណ២៥% របស់ដែនដីប្រទេសឡាវ ជាពិសេស នៅ ខ្វែង សៀងក្វាង ភាគខាងជើងរបស់ប្រទេស ជាប់ជាមួយវៀតណាម រាល់ថ្ងៃនេះនៅដោះមិនទាន់អស់ ក្នុងមួយឆ្នាំៗ ធ្វើឲ្យប្រជាជនឡាវ របួស ពិកា បាត់បង់ជីវិតយ៉ាងច្រើន៕
ប្រភព៖ FB