ចុមមិនធម្មតាមែន! ប្រជាជនតួកគីទាំងអស់ ឈប់ប្រើប្រាស់ទូរស័ព្ទដៃ iPhones ជំនួសដោយ Samsung

0
288

(អ៊ីស្ដង់ប៊ូល) ថ្លែងនៅក្នុងសុន្ទរកថាមួយ ទៅកាន់សមាជិកគណបក្សកាន់អំណាចរបស់លោក នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក អឺដូហ្កាន់ ក៏បាន អំពាវនាវផងដែរ ឱ្យប្រជាជនតួកគីទាំងអស់លក់ប្រាក់ដុល្លារ និងអឺរ៉ូបចេញ ដើម្បីឱ្យរូបិយប័ណ្ឌជាតិឡើងថ្លៃ។ លោក អឺដូហ្កាន់ បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖«ប្រជាជនតួកគីទាំងអស់គួរតែឈប់ប្រើប្រាស់ផលិតផលអេឡិចត្រូនិកអាមេរិក…ពោលគឺបើពួកគេមានទូរស័ព្ទដៃ IPhones នោះយើងគួរតែប្រើទូរសព្ទដៃ Samsung ជំនួសវិញ ឬក៏អាចប្រើប្រាស់​ទូរស័ព្ទដៃរបស់ក្រុមហ៊ុនតួកគី Vestel ក៏បាន»។

ប្រធានាធិបតីតួកគី លោក តាយ៉ីប អឺដូហ្កាន់ បាននិយាយថាប្រទេសតួកគី នឹងឈប់ប្រើប្រាស់ផលិតផលអេឡិច ត្រូនិករបស់សហរដ្ឋអាមេរិក ជាការសងសឹកទៅនឹងការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុតួកគី រង្គោះរង្គើរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងតួកគី បានផ្ទុះឡើងបន្ទាប់ពីទីក្រុងអង់ការ៉ា បដិសេធដោះលែងអាចារ្យគ្រឹស្ដ អាមេរិកម្នាក់ដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម និងរដ្ឋប្រហារមិនបានសម្រេចនៅតួកគី កាលពីឆ្នាំ២០១៦។ ប៉ុន្តែ កាលពីថ្ងៃអង្គារ ក្រុមមន្ត្រីអាមេរិក ក៏បានព្រមានដែរថានឹងដាក់ទណ្ឌកម្មបន្ថែមទៀត បើសិនជាតួកគី មិនដោះលែងអាចារ្យគ្រឹស្ដ Andrew Brunson ទេនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here