(អន្តរជាតិ) តាមប្រភពមួយបានប្រាប់ Sputnik នៅថ្ងៃសៅរ៍នេះថា ឧទ្ធម្ភាគចក្រប្រភេទ Mi-8 បានធ្លាក់នៅក្នុងតំបន់ Krasnoyarsk របស់ប្រទេសរុស្ស៊ី បណ្តាលឲ្យមនុស្សស្លាប់ ១៨នាក់ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ប្រភពពីផ្នែកសេវាសង្គ្រោះបន្ទាន់ ក្នុងតំបន់បាននិយាយថា «មានមនុស្សទាំងអស់ ១៨នាក់នៅលើឧទ្ធម្ភាគចក្រនោះ រួមទាំងសមាជិកនាវិក ៣នាក់ផងដែរ» ។
យោងតាមសេវាកម្ម គ្រាអាសន្នក្នុងតំបន់ បានឲ្យដឹងថា ការធ្លាក់ឧទ្ធម្ភាគចក្រ Mi-8 អាចបណ្តាលមកពី ការបញ្ហាបច្ចេកទេស ៕ ប្រភពDAP