អ្នកទេសចរអាមេរិចម្នាក់ មានឈ្មោះថា Josh Brown វ័យ ៥៨ឆ្នាំ គាត់បានធ្វើដំណើរកំសាន្តដ៏រីករាយ ប៉ុន្តែបានប្រែក្លាយទៅជាការឈឺចាប់ មិននឹកស្មានដល់ បន្ទាប់ពីគាត់ភ្ញាក់ដឹងខ្លួនមកបាត់លិង្គរបស់គាត់ ពីព្រោះលិង្គរបស់គាត់ ត្រូវគេកាត់ក្នុងកំឡុងពេលគាត់ដេកលក់។
ជនរងគ្រោះត្រូវបានគេជឿជាក់ថា ត្រូវថ្នាំសណ្តំ មុនពេលគាត់ភ្ញាក់ដឹងខ្លួន ពោរពេញទៅដោយឈាមនៅក្នុងបន្ទប់សណ្ឋាគារមួយក្នុងទីក្រុងបាងកក ប្រទេសថៃ។ គាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង បន្ទាប់ពីត្រូវគេកាត់លិង្គយកទៅបាត់ ប៉ុន្តែត្រូវបានបុគ្គលិកបំរើការនៅសណ្ឋាគារបានដឹងទាន់ពេលវេលា និងបានតេទៅលេខសង្គ្រោះបន្ទាន់ ដើម្បីយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ Bangkok។
ប៉ូលីសថៃម្នាក់បាននិយាយថា បច្ចុប្បន្ន មានទីផ្សារងងឹតជួយដូរលិង្គមនុស្សខុសច្បាប់ ដើម្បីទៅលក់នៅក្នុងប្រទេសចិន។ មន្ត្រីប៉ូលីដដែលបញ្ជាក់ទៀតថា “លិង្គទំហំធំអាចលក់បានតម្លៃររាប់ម៊ឺនដុល្លា ទៅតាមគុណភាពរបស់វានៅពេលគេប្រើប្រាស់វាជាម្ហូប”។ ប្រភព៖ C.E.N