សប្តាហ៍ក្រោយ ប្រធានាធិបតិកូរ៉េខាងត្បូង នឹងជួបជាមួយលោក ត្រាំ ពិភាក្សាគ្នាទៅលើកិច្ចប្រជុំកំពូល DPRK-U.S

0
310

Seoul ៖ លោក ម៉ូន ជេអ៊ីន ប្រធានាធិបតិកូរ៉េខាងត្បូង គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ ដើម្បីជួបប្រជុំគ្នាជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងរឿងជួយដល់កិច្ចប្រជុំកំពូល ដែលនឹ ងកើតឡើងនៅពេលខាងមុខរវាងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ (DPRK) និងសហរដ្ឋអាមេរិកឲ្យទទួលបានជោគជ័យ។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃសុក្រនេះ។

លោក Nam Gwan-pyo  អនុប្រធានការិយាល័យសន្តិសុខជាតិរបស់ប្រធានាធិបតី បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានមួយចំនួនថា លោក ម៉ូន នឹងបំពេញទស្សនកិច្ចជាផ្លូវការមួយទៅកាន់សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់លោក ត្រាំ ដើម្បីពិភាក្សាគ្នាអំពីកិច្ចប្រជុំកំពូលមួយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារ (ម៉ោងនៅវ៉ាស៊ីនតោន)។

គាត់បានថ្លែងថា កិច្ចប្រជុំកំពូលរវាងលោក ត្រំាំ និងលោក ម៉ូន ដើម្បីរក្សាស្ពានមួយនាំឲ្យឈានទៅរកភាពជោគជ័យទាំងស្រុងសម្រាប់កិច្ចប្រជុំកំពូល DPRK-U.S ។
គេបានមើលឃើញថា នៅមុនកិច្ចប្រជុំកំពូលមកដល់រវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដែលគ្រោង នឹងធ្វើឡើងនៅឯប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនាខាងមុខនោះ ពេលថ្មីៗនេះមានការប្រឆាំងពីកូរ៉េខាងជើងដែលគំរាមដកខ្លួនចេញពីកិច្ចប្រជុំកំពូល ដោយសំអាងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានរួមគ្នាធ្វើលំហាត់សមយុទ្ធបង្កហេតុនៅឧបទ្វីបកូរ៉េ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here