កំដៅពិភពលោកកើនឡើងទៀតហើយ ការវាយជាថ្មីមកលើដែនដីប្រទេសស៊ីរី

0
314

ស៊ីរី ៖ មានការវាយជាថ្មីមកលើដែនដីប្រទេសស៊ីរី បើយោងតាមប្រភពអង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៣០ មេ​សា ថា យុទ្ធ​ជន​ស្និទ្ធ​របប​ស៊ី​រី​យ៉ាងតិច​២៦​នាក់​ភាគច្រើន​ជា​ជនជាតិ​អ៊ី​រ៉​ង់​បាន​ត្រូវ​ស្លាប់​ដោយសារ​ការ​បាញ់​គ្រាប់​មី​ស៊ី​ល​កាលពី​យប់​ថ្ងៃ​ទី​២៩ មេ​សា ដាក់​ទីតាំង​យោធា​ទាំងឡាយ​របស់​រដ្ឋអំណាច​ស៊ី​រី ។

តាមបណ្តាញសារ​ព័ត៌មាន​រដ្ឋ​ស៊ី​រី​កាលពីយប់​ថ្ងៃ​ទី​២៩ មេ​សា ចុះផ្សាយថា ៖ នេះ​ជា​ការ​ឈ្លានពាន​ថ្មី​មួយ ប៉ុន្តែ​ពុំ​បញ្ជាក់​ពី​អ្នក​វាយប្រហារ​ឡើយ ដោយ​គ្រាន់តែ​និយាយ​ថា បណ្តា​គ្រាប់​មី​ស៊ី​ល​របស់​ពួក​សត្រូវ​វាយប្រហារ​លើ​បណ្តា​ទីតាំង​យោធា​នៅ​ខេត្ត​ហា​ម៉ា និង​ខេត្ត​អា​ឡែ​ប។

ប្រភពដដែលបានបញ្ជាក់​នា​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ថា ការ​វាយប្រហារ​ទាំងនេះ​ទំនងជា​ស្នាដៃ​អ៊ីស្រា​អែល លើ​មូលដ្ឋាន​កងពលតូច​ទី​៤៧ ស្ថិត​នៅ​ខេត្ត​ហា​ម៉ា ភាគ​កណ្តាល​ប្រទេស បណ្តាល​ឱ្យ​ស្លាប់​យុទ្ធ​ជន​ស្និទ្ធ​របប​ស៊ី​រី​២៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ស៊ី​រី​៤​នាក់ រួច​ជន​រង​គ្រោះ​ឯទៀត​ៗ​ជា​យុទ្ធ​ជនបរទេស​ភាគច្រើន​ជនជាតិ​អ៊ីរ៉​ង់ ។ នេះ​ប្រហែលជា​ការ​វាយ​ប្រហារ​របស់​អ៊ី​ស្រា​អែ​ល ។ OSDH បន្ត​ថា ព្រ​លាន​យន្តហោះ​យោធា​នៅ​ក្រុង​អា​ឡែ​ប ក៏​រង​គ្រាប់​មី​ស៊ី​ល​ដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here