វៀតណាម ៖ កាហ្វេថ្មពិលដែលបំផ្លាញខុសភាពមនុស្សយ៉ាងធ្ងន់ធ្ងរត្រូវបានជនជាតិវៀតណាម ៥នាក់រួមគ្នាផលិតលក់នៅលើទីផ្សារក្នុងនិងក្រៅស្រុក ហើយជនសង្ស័យម្នាក់ក្នុងចំណោម ៥នាក់គឺលោកស្រី Nguen Thi Thanh Loan វ័យ ៤៣ឆ្នាំ ជាមេខ្លោងអាចប្រឈមមុខនិងការជាប់ពន្ធនាគារ ២០ឆ្នាំប្រសិនបើរកឃើញថាមានពិរុទ្ធភាព។
ការប្រឈមជាមួយនិងការជាប់ពន្ធនាគារនេះក្រោយពេលដែលប៉ូលីសវៀតណាម ចុះបង្រ្កាមទីតាំងផលិតកាហ្វេផ្សំពីថ្មពិលកាលពីថ្ងៃច័ន្ទសប្តាហ៍មុន ដែលបានចាប់ខ្លួនជនសង្ស័យ ៥នាក់ពីបទបំពានលើច្បាប់សុវត្ថិភាពចំណីអាហារ។
ការចុះចាប់ការហ្វេដែលមានសារធាតុផ្សំចេញពីថ្មពិលនេះត្រូវបានផ្ទុះកក្រើកពេញបណ្តាញសង្គម ក្រោយក្រុមប៉ូលីសវៀតណាមបានឆ្មក់ចូលទីតាំងផលិតកាហ្វេមួយកន្លែងដែលមានឈ្មោះថា Nguen Thi Thanh Loan នៅក្នុងខេត្ត Dak Mong កាលអំឡុងខែមេសានេះ។
ក្រោយការចុះបង្រ្កាបប៉ូលីសបានរកឃើញសារធាតុរាវ ៤០លីត្រ កាកសំណល់កាហ្វេជាង ២១តោន និងបំណែកនៃថ្មពិលចាស់ៗជាង ២០០គីឡូក្រាម នៅក្នុងផ្ទះរបស់នាង Nguen Thi Thanh Loan នេះតែម្តង។ ស្រី្តជាមេខ្លោងដដែលបានសារភាពថា ខ្លួនបានបើកតំណើរការទីតាំងផលិតកាហ្វេខាងលើអស់ជាច្រើនឆ្នាំមកហើយ និងបានលក់កាហ្វេនោះអស់ជាង ៣តោនរួចមកហើយបើគិតពីដើមឆ្នាំ ២០១៨មក៕
ដោយ ៖ Sing Ly
ប្រភពវីដេអូដោយ ៖ ៣០ដេលី