ព្រោះតែស្រាលាញ់នាងសុខចិត្តយកខ្លួនប្រាណកាត់បំណុលប្តី តែជួបរឿងស្មានមិនដល់

0
315

វៀតណាម ៖ ករណីភ្លើងប្រច័ណ្ឌមួយបានកើតឡើងយ៉ាងរន្ធោរន្ធៅ បណ្តាលអោយនារីវ័យក្មេង សាច់ខ្ចីវ័យក្មេងម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិង កន្លែង។

បើតាមមន្រី្តតុលាកាវៀតណាមបានអោយដឹងថា តុលាការវៀតណាមបានកាត់ទោសប្រហារជីវិតបុរសជាប្តីហើយបន្ទាប់ពីជនត្រូវចោទទទួលស្គាល់កំហុសរបស់ខ្លួនក្នុងការសំលាប់ស្រ្តីជាប្រពន្ធរបស់ខ្លួន បុរសរូបនោះមានឈ្មោះថា ង្វៀន​ វ៉ាន់ហូ អាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅស្រុក Cai Rang ក្រុង Can Tho ប្រទេសវៀតណាម។

ប្រភពដដែលបានអោយដឹងថា ៖ បុរសជាប្តីជាមនុស្សញៀនល្បែង ពួកគេរៀបការបាន ៣ឆ្នាំហើយប៉ុន្តែមិនមានកូននោះទេ រាល់ថ្ងៃបុរសជាប្តីមិនគិតរកស៊ីអ្វីទេ គិតតែល្បែងជំពាក់បំណុលជុំទិស ហើយជារឿយៗមានម្ចាស់បំណុលបានមកទាដល់ផ្ទះជាញឹកញាប់។ ដោយសារគ្មានលុយសងបំណុល បុរសជាប្តីបានរត់ទៅហាណូយ ដើម្បីគេចវេសអស់ពេល ៥ខែ ក្រោយមកម្ចាស់បំណុលចេះតែមកទារៀងរាល់ថ្ងៃ ទើបឈានដល់ការប្រគល់ខ្លួនប្រាណ រួមរ័ក្សកាត់កងតែម្តងទៅ។ ដោយស្ងប់ស្ងាត់បន្តិចបុរសជាប្តីបានត្រលប់មកវិញ ហើយបានឃើញសារក្នុងទូរស័ព្ទដៃ ទើបបង្ករជាភ្លើងកំហឹងសំលាប់ប្រពន្ធតែម្តងទៅ៕

ប្រែសំរួលដោយ ៖ Sing Ly

LEAVE A REPLY

Please enter your comment!
Please enter your name here