តារាហុងកុង៖ លោក Jacky Cheung គឺជាកំពូលតារាចម្រៀងហុងកុងដ៏ល្បីល្បាញតាំងពីទសវត្សរ៍ ៨០ រហូតមកដល់បច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះរបស់លោកនៅតែល្បីរន្ទឺដដែល ។
លោក Jacky Cheung ដែលឈ្មោះភាសាចិនរបស់លោកគឺ ចាង សៀកយ៉ូវ លោកត្រូវបានគេដាក់រហស្សនាមអោយលោកជា ស្តេចចម្រៀងរបស់ ហុងកុង ហើយលោកក៏ជាអ្នកនិពន្ធបទចម្រៀងផងដែរ ។ តារារូបនេះកើតនៅ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៦១ បច្ចុប្បន្ននេះលោកមានអាយុ ៥៧ឆ្នាំ លោកចាប់ផ្ដើមចូលសិល្បៈដំបូង តាមរយៈការប្រឡងបទចម្រៀងនៅក្នុងទីក្រុង ហុងកុង នាឆ្នាំ ១៩៨៤ ដោយលោកបានទទួលជ័យលាភីលេខ ១ និងបានផ្តួលបេក្ខជនរាប់ពាន់នាក់ដើម្បីយកពានរង្វាន់ជាលើកដំបូង ។ បន្ទាប់មកលោកបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Polygram ហើយលោកក៏បានក្លាយជាតារាជួរមុខសំរាប់ក្រុមហ៊ុនមួយនេះនៅក្នុងឆ្នាំ១៩៨៧ ប៉ុន្តែទោះជាយ៉ាងណាភាពជោគជ័យរបស់លោក នៅមានកំរិតនៅឡើយ ថ្វីបើលោកបានហក់ចូលក្នុងវិស័យឧស្សាហកម្មសម្តែងភាពយន្តមួយទៀតក៏ដោយ ។
ក្រោយមក បន្ទាប់ពីការតស៊ូនិងព្យាយាម លោក ចាង សៀកយ៉ូវ បានវិលត្រលប់មករកភាពល្បីល្បាញដល់កំពូលតាមរយៈបទ (Kiss goodbye) ដែលជាអាល់ប៊ុមលក់ដាច់បំផុតមួយ ក្នុងប្រវត្តិសាស្ត្ររបស់ ហុងកុង និងនៅក្នុងឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ១៩៩៦ អាល់ប៊ុមរបស់លោកកូពីលក់ទូទាំងពិភពលោក ដោយបានលក់ចេញរហូតដល់ទៅជាង ២៥លានអាល់ប៊ុម ដែលជាចំនួនច្រើនជាងគេបង្អស់ក្នុងចំណោមតារាចម្រៀងជើងខ្លាំងរបស់ ហុងកុង ហើយកាលពីទសវត្សរ៍ ៩០ លោកក៏បានជាប់ជាសន្លឹកអាត់ទាំងបួន រឺស្តេចចម្រៀងទាំងបួនរបស់ហុងកុង ដែលមានដូចជា៖ ១ ចាង សៀកយ៉ូវ ២ លី តាវហួ ៣ លី មីង ៤ គួរ ហ្វូឈឹង ។
មានរូបរបស់លោកកាលពីមុននឹងរូបបច្ចុប្បន្ននៅខាងក្រោមនេះ បើចង់ដឹងថាតើសំឡេងរបស់លោកពិរោះយ៉ាងណានោះ មានបទចម្រៀងរបស់លោកនៅក្នុងខមមិន ។
ដោយ៖ (Movie star Research) សុិន ឧត្ដមផល្លា
Sin Oudom Phalla