Monaco រយៈពេល៣៦ថ្ងៃមក នៅទីបំផុត Thierry Henry បានដឹកនាំក្រុមស្គាល់ជ័យជម្នះជាលើកដំបូង

0
376

(បារាំង) គ្រាប់បាល់ក្នុងវគ្គទី២របស់ Radamel Falcao បានរកជ័យជម្នះដំបូងឲ្យលោក Henry និងជាជ័យជម្នះលើកទី២ របស់ Monaco សម្រាប់រដូវកាលនេះ។ បែបនេះក្ដី ការឈ្នះនេះគ្រាន់តែបន្ធូរភាពតានតឹងខ្លះប៉ុណ្ណោះសម្រាប់ក្លិប ត្បិតនៅមិនទាន់ឲ្យពួកគេរួចផុតពីតំបន់កាត់ចោលឡើយទេ ដោយស្ថិតនៅលំដាប់ទី១៩ តែបន្ថយគម្លាតត្រឹម២ពិន្ទុពីតំបន់សុវត្ថិភាព។

អតីតកីឡាករ របស់ក្លិបរហស្សនាមកាំភ្លើងធំ Arsenal និងធ្លាប់ជាជំនួយការជម្រើសជាតិបែលហ្ស៊ិករូបនេះ បានជំនួសកន្លែងលោក Leonardo Jardim ដែលត្រូវបានបណ្តេញចេញនៅពាក់កណ្តាលខែតុលា ស្របពេលដែល Monaco មិនបានទទួលជ័យជម្នះឡើយចាប់តាំងពីថ្ងៃទី១១ ខែសីហា ហើយស្មើ២ដង និងចាញ់៤ដងចាប់តាំងពី Henry កាន់តំណែង៦សប្ដាហ៍ ស្មើនឹង៣៦ថ្ងៃមក៕

បន្ទាប់ពីទទួលបានតួនាទីជាអ្នកចាត់ការក្រុម ​Monaco រយៈពេល៣៦ថ្ងៃមក នៅទីបំផុត Thierry Henry បានដឹកនាំក្រុមស្គាល់ជ័យជម្នះជាលើកដំបូងតាមរយៈការយកឈ្នះ ០ទល់នឹង១ លើ Caen នៅ​ French Ligue 1 កាលពីសៅរ៍ ទី​២៤ វិច្ឆិកា ចុងសប្ដាហ៍នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here